ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកាន់យកគោលជំហររៀងៗខ្លួន ធ្វើឲ្យកិច្ចពិភាក្សាពាណិជ្ជកម្មអាមេរិក-ចិន ត្រូវជាប់គាំងទាំងស្រុង

ចែករំលែក៖

ប្រភពព័ត៌មានបានឲ្យដឹងថា​ កិច្ចពិភាក្សា​ស្តីពីពាណិជ្ជកម្ម អាមេរិក -ចិន ត្រូវជាប់គាំងទាំងស្រុង ដោយសារតែភាគីទំាងពីរ នៅតែប្រកាន់ជំហរ រឹងមាំ មិនបន្ធូរបន្ថយ គ្នាទៅវិញទៅមក ។

សារព័ត៌មាន​ CNBCបានផ្សាយថា ​​មន្ត្រីអាមេរិក និងចិន មិនទាន់អាចរៀបចំ សម្រាប់កិច្ចពិភាក្សា ជាបន្តទៀតនោះឡើយ​។ នៅពេលនេះដែរ មិនទាន់ដឹងថា ចិន​នឹងវិលត្រឡប់ ចូលរួមកិច្ចពិភាក្សាជាមួយអាមេរិកដែរឬទេ ។

នៅពេលនេះដែរ រដ្ឋាភិបាល​ចិន បានកាត់បន្ថយការនាំចូលសាច់ជ្រូច ពីអាមេរិក ។ ពាក់ព័ន្ធនឹងកិច្ចពិភាក្សានោះដែរ ទីក្រុងប៉េកាំង បានបញ្ជាក់ថា​ បើអាមេរិកមិនមានភាពស្មោះត្រង់នោះទេ ​នឹងមិនមានកិច្ចពិភាក្សា ជាបន្តទៀតនោះឡើយ ។

ចិនបានបង្ហាញពីគោលជំហររឹងមាំ​នៅក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ដោយរដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ជាក់ថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន គ្មានភាពស្មោះត្រង់ និងផ្លាស់ប្តូរឥរិយាបទរបស់ខ្លួនទេនោះ​ នឹងមិនមានកិច្ចពិភាក្សាបន្តទៀតឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក​ Lu Kang ​បានបញ្ជាក់ថា នឹងមិនមានកិច្ចពិភាក្សាស្តីពីពាណិជ្ជកម្មបន្តទៀតឡើយ បើអាមរិក មិនមានការផ្លាស់ប្តូរពីគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន ។ លោកបន្តទៀតថា កិច្ចពិភាក្សា និងគ្មានន័យអ្វីនោះឡើយ បើទីក្រុង វ៉ាស៊ីនតោន គ្មានភាពស្មោះត្រង់នោះ ។

អាមេរិក បានជំរុញវិស័យពាណិជ្ជកម្ម ជាមួយចិន ឈានដល់កម្រិតកំពូលនៃភាពតានតឹង ដោយកាលពីថ្ងៃទី​១៥ ខែឧសភា អាមេរិក​បានប្រកាស ហាមបណ្តាក្រុមហ៊ុនអាមេរិកទិញឧបករណ៍​ បច្ចេកវិទ្យា របស់​ក្រុមហ៊ុន​ Huawei ​។ សកម្មភាពខាងលើកើតឡើង បន្ទាប់ពីអាមេរិកបានដំឡើងពន្ធលើទំនិញនាំចូលពីចិន តម្លៃជាង​២០០ពាន់លានដុល្លារ ។ ចំណែកចិនវិញ ក៏បានដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិកតម្លៃ ៦០ពាន់លានដុល្លារផងដែរ ​។

ការប្រកាសខាងលើរបស់រដ្ឋាភិបាលចិន ក្រោយពេល មានព័ត៌មានផ្សាយថា លោកត្រាំ​ ត្រៀមជួបពិភាក្សាជាមួយប្រធានាធិបតី​ចិន ស៊ី ជីងពីន នៅប្រទេសជប៉ុន ក្រោយកិច្ចប្រជុំ​ G-20។ ការលើកឡើងខាងលើ របស់ក្រសួងការបរទេសចិន មានន័យថា ជំនួប​រវាងលោកត្រាំ នឹងស៊ី ជីងពីន ពិបាកកើតឡើងខ្លាំងណាស់ ៕


ចែករំលែក៖