ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារសន្តិភាព ឲ្យបានគង់វង្សជារៀងរហូត ដើម្បីឲ្យកម្ពុជាយើងទទួលបានការអភិវឌ្ឍរីកចម្រើន។
សម្តេចតេជោបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ថា ៖
«ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ »
សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្សជារៀងរហូត ដើម្បីអោយកម្ពុជាយើងទទួលបានការអភិវឌ្ឍរីកចម្រើនកាន់តែខ្លាំងឡើងបន្ថែមទៀត( គ្មានសន្តិភាព គ្មានការអភិវឌ្ឍ )៕