ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្តីមានមិត្តភក្តិច្រើនចង.កសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតដោយយកក្រមាមកធ្វើអត្តឃាតចង ក សម្លាប់ខ្លួននៅចំរឹងបង្អួច ក្នុងផ្ទះជួលមួយកន្លែង ចោលប្ដីពិការជើងទាំងសងខាង ខណៈខឹងប្ដីរាប់អានមិត្តភក្តិច្រើន បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួលគ្មានលេខ ជិតផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីរងគ្រោះមាន ឈ្មោះទូច យឹង ភេទស្រី អាយុ៣៨ឆ្នាំ មុខរបកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលខាងលើមានស្រុកកំណើត ភូមិឈើទាល ឃុំឈើទាល ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។ ប្តីមានឈ្មោះឌុច សំអាត ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបគ្រូបង្រៀនភាសាអង់គ្លេស ស្នាក់នៅជាមួយគ្នា ។

តាមការរៀបរាប់ពីប្ដីបានឲ្យដឹងថា រូបគាត់ និងប្រពន្ធបានយកគ្នាជាប្ដីប្រពន្ធបានរយះពេលពេល២ឆ្នាំមកហើយ មិនបានរៀបការនោះទេ ហើយក៏គ្មានកូនទេ ថែមទាំងស្រឡាញ់គ្នាណាស់មួយរយះប៉ុន្មានខែចុងក្រោយនេះ តែងតែរកាំរកូសឈ្លោះគ្នា សឹងរាល់ថ្ងៃដោយប្រពន្ធរបស់គាត់ខឹង គាត់មានមិត្តភក្តិច្រើន និងមកផឹកស៊ី ស្ទើររាល់ថ្ងៃហើយប្រពន្ធរបស់គាត់មិនចូលចិត្ត ។

តាមប្រភពពីសមត្ថកិច្ចថា នៅល្ងាចមុនកើតហេតុ ប្ដីរបស់គាត់ ក៏មានកម្មវិធីផឹកស៊ីនៅក្នុងផ្ទះនេះដែរ ក្រោយពីផឹកស៊ីរួច ក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនអស់ទៅហើយ រូបគាត់ជាប្ដីបានចូលបន្ទប់ទឹក ស្រាប់តែចេញមកវិញ ឃើញប្រពន្ធបានចងក និងចំរឹងបង្អួច ឃើញដូចច្នោះរូបគាត់យកជើងម៉ា មកដាក់ដើម្បីឡើងជួយប្រពន្ធ តែជួយមិនកើត ចេញទៅមុខអោយបងប្អូនជិតខាងជួយតែទ្វារត្រូវបានប្រពន្ធរបស់គាត់ចាក់សោជាប់ រួចរូបគាត់បានវាយបំបែកកញ្ចក់ស្រែកឲ្យ គេជួយបណ្ដាលមុតជើងឈាមប្រឡាក់ពេញឥតការ៉ូរួចហើយប្រជាពរដ្ឋ បានជួយស្រាយខ្សែចេញ តែប្រពន្ធរបស់គាត់ បានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ រូបគាត់បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកផ្ទះកើតហេតុខាងលើ ហើយកទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វកោសល្យវិច័យ ក្រោយពីនិត្យរួចរាល់ស្ត្រីរងគ្រោះខាងលើពិតជាបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាដកមែន រួចកប្រគល់សពឲ្យ ក្រុមគ្រួសារយកទៅស្រុកកំណើតរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ​


ចែករំលែក៖