ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះអស់៨ខ្នង សរុបលុយអស់រាប់ម៉ឺនដុល្លារ តែមិនមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់ជីវិតឡើយ

ចែករំលែក៖

ខេត្តរតនគិរី៖ គ្រោះអគ្គិភ័យបានបណ្តាលឲ្យផ្ទះ៨ខ្នងខូចខាតទាំងស្រុង ខាតបង់អស់រាប់ម៉ឺនដុល្លារ តែមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣និង៥០នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅក្នងទីរួមស្រុកអណ្ដូងមាស ខេត្តរតនគិរី ។

ប្រភពបានឲ្យដឹងថា ករណីភ្លើងឆេះផ្ទះនោះសរុបចំនួន ០៨ខ្នង ដែលផ្ទះទី១ មានម្ចាស់ឈ្មោះ មីន អាលី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចាម មុខរបរ ពេទ្យ និងលក់ដូរ ។ សម្ភារមួយចំនួនទៀត ។ ផ្ទះទំហំ១២.៥ម៉ែត្រ គុណ២៥ម៉ែត្រ ប្រាក់រៀល :៧ ០០០ ០០០រ ប្រាក់បាត : ២២០ ០០០បាត សរុបទឹកប្រាក់ទាំងអស់ប្រហែល១០ម៉ឺនដុល្លារ ។

ផ្ទះទី២, ឈ្មោះ ហ៊ីម លីណា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចាម មុខរបរលក់ខោអាវ ផ្ទះឈើទំហំ ៦.៥ម៉ែត្រ គុណ២៥ម៉ែត្រ សម្ភារ ខូចខាតទាំងស្រុង គិតទឹកប្រាក់សរុបប្រហែល ៣មុឺនដុល្លារ ។

ផ្ទះទី៣, ឈ្មោះ ជាងឡៃ ស្រេង ភេទប្រុស អាយុ៣៥ខ្មែរ មុខរបរលក់ដូរ ផ្ទះទំហំ៦ម៉ែត្រ គុណ២០ម៉ែត្រ ខូចខាតសម្ភារ ទាំងស្រុង គិតទឹកប្រាក់ប្រហែល១ម៉ឺនដុល្លារ ។

ផ្ទះទី៤ឈ្មោះ យ៉ាត យ៉ាង ភេទប្រុស អាយុ៦៧ឆ្នាំ ខ្មែរ មុខរបរកសិករ ផ្ទះ១ខ្នងទំហំ៦ម៉ែត្រគុណ២០ម៉ែត្រ ធ្វើអំពីឈេី ខូចខាតសម្ភារ ទាំងស្រុង ឆេះប្រាក់រៀល១ លានរៀល ដុល្លារ១ម៉ឺន៤ពាន់ដុល្លារ ។

ផ្ទះទី៥ ហុីម អូន ភេទប្រុស អាយុ៣១ឆ្នាំ ខ្មែររត់តាក់សុី ផ្ទះ១ខ្នងទំហំ៩.៥ម៉ែត្រ១២ម៉ែត្រ សម្ភារ ខូចខាតទាំងស្រុង និងប្រាក់ ១មុឺនដុល្លារ ទី៦,ឈ្មោះ រដ្ថា ភេទប្រុស អាយុ២០ឆ្នាំ ផ្ទះទំហំ៧ម៉ែត្រគុណ៨ម៉ែត្រ ខូចខាតទាំស្រុង ។

ផ្ទះទី៧: ឈ្មោះ ធឹង សម្ភស្ស ភេទស្រី ជនជាតិខ្មែរ ជាងអ៊ុតសក់ (ខ្លោចជញ្ជាំងមួយចំហៀង ។

ផ្ទះទី៨ ឈ្មោះ សំឌឿន ភេទប្រុស អាយុ៣៥ឆ្នាំ (ខ្លោចជញ្ជាំងមួយចំហៀង) ។

ទោះជាយ៉ាងណា ក្នុងករណីខាងលើនេះ មិនមានបណ្តាលឲ្យមនុស្សណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ ៕ ជីវន្ត័


ចែករំលែក៖