ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនCellcard នាំយកការប្រកួត Mobile Legends: Bang Bang មកដល់ប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ 18 ឧសភា 2019 ៖ ក្រុមហ៊ុនCellcard បាននាំយកហ្គេមទូរស័ព្ទ ដ៏ធំបំផុតនៅក្នុងតំបន់ Mobile Legends Southeast Asia Cup មកកាន់ប្រទេសកម្ពុជា។ ការប្រកួតវគ្គជម្រុះរបស់ Mobile Legends Southeast Asia Cup បានប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ទី 18 ខែឧសភាឆ្នាំ 2019 នៅចន្លោះម៉ោង 10 ព្រឹករហូតដល់ម៉ោង 7:00 យប់ នៅផ្សារអុីអនម៉លសែនសុខ។

ក្រុមចូលរួមលេងទទួលបានរង្វាន់ធំ រហូតដល់ 6000 ដុល្លារអាមេរិក និងរង្វាន់ដែលមាន ពីCellcard Play មានដូចជា Samsung Galaxy S10 + និង រង្វាន់ហ្គេមដូចជា Mobile Legends skin packs, diamonds និងរបស់របរផ្សេងៗទៀតជាច្រើន។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បានមានប្រសាសន៏ថា យើងបាននាំយកការប្រកួតនេះមកប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើតបទពិសោធន៏លេងហ្គេមដ៏គួរឱ្យរីករាយមួយ សម្រាប់អ្នកលេងហ្គេមដែលសុទ្ធសឹងជាយុវជនវ័យក្មេង និងអ្នកគាំទ្ររបស់ Mobile Legends នៅក្នុងប្រទេស។

យុវជនវ័យក្មេងរបស់កម្ពុជា រាប់ពាន់នាក់បានបង្ហាញខ្លួន និងចូលរួមនៅក្នុងការប្រកួត។ វាគឺជាការប្រកួតលេងហ្គេមធំបំផុតដែលមិនធ្លាប់ធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។

លោក Watson បានបន្តថា “នៅក្នុងការប្រកួតនេះ យើងមានដាក់រៀបចំស្តង់ ដែលមានផ្តោតសំខាន់លើហ្គេម និងផ្តល់ជូនបទពិសោធន៍បច្ចេកវិទ្យា VRនិង AR សម្រាប់អ្នកទាំងអស់គ្នាដែលចង់សាកល្បង ” ។

ថ្មីៗនេះក្រុមហ៊ុនCellcard ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុន Netease Games កាលពីនៅខែមីនាឆ្នាំ 2019 ដើម្បីនាំយកRule of Survival (ROS) ដែលជាហ្គេមមួយដែលមានប្រជាប្រិយបំផុតនៅទូទាំងពិភពលោក។ ជាមួយអ្នកលេងជាង ១.១លាននាក់រៀងរាល់ខែ និងកំណើនអ្នកលេខថ្មី ៥០ម៉ឺននាក់រាល់ខែ អ្នកបង្កើតហ្គេមនេះមើលឃើញទីផ្សារកម្ពុជា គឺជាទីតំាងព្រំដែនបន្ទាប់របស់ខ្លួន។ ពួកគេគឺកំពុងតែរៀបចំឱ្យមានមាតិកាថ្មីៗ ការផ្សព្វផ្សាយ និងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកនិងការប្រកួតនៅក្នុងប្រទេស។

Mobile Legends: Bang Bang ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ហ្គេមលេងក្នុងទូរស័ព្ទដៃនៅក្នុងឆ្នាំ 2016 ហើយអាចដំណើរការលើប្រព័ន្ធ iOS និង Android ។ វាគឺជាការប្រកួតច្រើននាក់ ដែលមានក្រុមប្រឆាំងពីរប្រកួតប្រជែង នៅក្នុងសមរភូមិ ដើម្បីបំផ្លាញមូលដ្ឋានសត្រូវ ខណៈដែលពួកគេការពារខ្លួនឯង។ វាបានក្លាយទៅជាប្រភេទហ្គេមដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅអាស៊ីអាគ្នេយ៍។ ហ្គេមនេះគឺលេងដោយឥតគិតថ្លៃ សម្រាប់អ្នកប្រើទូរស័ព្ទដៃ ដែល មានភាពងាយស្រួលចូលលេងបានច្រើនបើប្រៀបធៀបទៅនឹងហ្គេមផ្សេងទៀត។

សម្រាប់ព័ត៌មានបន្ថែម និងព្រឹត្តិការណ៍បន្ទាប់របស់Cellcard សូមចុចFollow ទំព័រហ្វេសប៊ុកCellcard Play ៕

 


ចែករំលែក៖