ព័ត៌មានទាន់ហេតុការណ៍៖

វាយសម្លាប់សង្សារមួយគូ បណ្តាលនារីរងគ្រោះស្លាប់ និងបុរសជាសង្សាររងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មានករណីឃាតកម្មបង្កដោយជនសង្ស័យមិនស្គាល់អត្តញ្ញាណ បានធ្វើសកម្មភាពវាយជន រងគ្រោះប្រុស-ស្រីពីរនាក់ បណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះនៅ មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីយប់មិញថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចសាលាបឋមសិក្សាហ៊ុន ណេង ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ប្រភពព័ត៌មានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ហុី ធាវីន ភេទស្រី អាយុ២៤ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើត ហេតុ) មានទីលំនៅ ភូមិអណ្តូងច្រោស ឃុំក្រឡា កំពង់សៀម ជាគ្រូបង្រៀនភាសាកូរ៉េ នៅសាលាបឋមសិក្សាហ៊ុនណេងស្ទឹងត្រង់ ។ ចំណែកជនរងគ្រោះម្នាក់ទៀត ឈ្មោះ ម៉ៅ សុខមិញ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រែកចាក់ ឃុំព្រែកចាក់ ស្រុកស្ទឹងត្រង់ រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ចំពោះអំពើឃាតកម្មខាងលើនេះ សមត្ថកិច្ចកំពុងដាក់ការសង្ស័យជាជំហានដំបូងថា ផ្តើមពីរឿងស្នេហាត្រីកោណ ៕ វណ្ណៈ


ចែករំលែក៖