ព័ត៌មានទាន់ហេតុការណ៍៖

ទាន់បងថ្លៃស្រីកំពុងរួមរ័កគ្នា ខ្លាចបែកការណ៍ជនសង្ស័យល្បួងទៅសម្លាប់ចោល

ចែករំលែក៖

ខេត្តតាកែវ៖ ក្មេងប្រុសរងគ្រោះម្នាក់ ត្រូវបានជនដៃដល់ល្បួងយកទៅសម្លាប់ចោលនិងទម្លាក់ចូលក្នុងទឹកស្រះក្រោយពេល ដែលឃើញបងថ្លៃស្រី និងជនសង្ស័យកំពុងតែរួមរ័កគ្នានៅខ្ទមក្នុងភូមិ។

ដោយខ្លាចបែកការណ៍ដល់អ្នកភូមិ និងប្តី ព្រោះតែឃើញខ្លួនកំពុងរួមរ័កជា មួយបងថ្លៃស្រីនោះ ជនសង្ស័យបាន បបួលក្មេងប្រុសរងគ្រោះទៅសម្លាប់ចោលនិងទម្លាក់ចូលស្រះទឹកយ៉ាងអាណោច អាធ័ម។

ហេតុការណ៍បង្ករឿងភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥នឹង១០នាទី រសៀល ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំពេជសារស្រុកកោះអណ្តែត ខេត្ត តាកែវ។ជនសង្ស័យមានឈ្មោះ ហ៊ុន តុលា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុ ខាងលើ។

ចំណែកក្មេងប្រុសរងគ្រោះមានឈ្មោះ ទ្រី កក្កដា ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយជនសង្ស័យដែរ។

ពាក់ព័ន្ធ លួចលាក់មានសហាយ ស្មន់នេះតាមការខ្សឹបខ្សៀវពីអ្នកភូមិបាន បង្ហើបថា ជនសង្ស័យនិងបងថ្លៃស្រីក្មេង ប្រុសរងគ្រោះ បានកើតមានជាយូរយារ ណាស់មកហើយ ព្រោះតែប្តីទៅធ្វើការនៅភ្នំពេញ១ខែ២ខែទើបមកលេងផ្ទះម្តង ជាហេតុធ្វើឲ្យប្រពន្ធមានឱកាស់បង្កាត់ ភ្លើងស្នេហ៍លួចលាក់។

នៅថ្ងៃកើតហេតុក្មេងរងគ្រោះបាន ឃើញ បងថ្លៃខ្លួនកំពុងរួមរ័កជាមួយជន សង្ស័យ ដោយខ្លាចបែកការណ៍ទើបជន សង្ស័យលួងលោមក្មេងរងគ្រោះទៅទាក់សត្វ។នៅពេលក្មេងប្រុសនោះព្រមទៅ ជាមួយ និងមានឱកាសផងគេក៏រកសម្លាប់តែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកម្លាំងជំនាញព្រហ្ម ទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការបន្ត។ ដោយឡែក សមត្ថកិច្ចមូលដ្ឋានកំពុងតែបន្តស្រាវជ្រាវបន្ថែមទៀតលើករណីសហាយស្មន់នេះ៕ សហការី


ចែករំលែក៖