ព័ត៌មានទាន់ហេតុការណ៍៖

លួចបានហើយ ម្ចាស់ដឹងខ្លួនទាន់ ដេញចាប់បានម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យ៣នាក់ បាននាំគ្នាធ្វើសកម្មភាពលួចទ្រព្យសម្បត្តិពីជនរងគ្រោះ ខណៈកំពុងដេកលក់បានសម្រេច ហើយព្យាយាមគេចខ្លួនតែជនរងគ្រោះដឹងខ្លួនទាន់ ក៏ដេញចាប់បានម្នាក់ចំណែក២នាក់ទៀតគេចខ្លួនបាត់ ។

ហេតុការណ៍​នេះ បា​នកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យខាងលើ ឈ្មោះ នាង សុវណ្ណ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ប៉ប្រ៉កខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ២.ជនសង្ស័យមានឈ្មោះ និត ភេទប្រុសអាយុប្រហែល១៨ ឆ្នាំ (គេចខ្លួន) ។ ៣.ជនសង្ស័យមានឈ្មោះ អាយ៉ា ភេទប្រុសអាយុប្រហែល១៨ ឆ្នាំ (គេចខ្លួន) ។

វត្ថុតាងចាប់បានរួមមាន៖ទូស័ព្ទម៉ាកសាំសុងមួយគ្រឿង កុំព្យូទ័រឡេបថបមួយគ្រឿង​ លុយសុទ្ធចំនួយ១២០០$ (មួយពាន់ពីររយដុល្លារ) ។

ចំណែកជនរងគ្រោះ៖ ទី១ ឈ្មោះ សុត សុភា ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរ កម្មកររោងចក្រ និងទី២-ឈ្នោះ រឿន គឹមហាក់ ភេទប្រុស មុខរបរ និសិ្សត នាក់ទាំងពីរ សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះបានដេកនៅក្នុងបន្ទប់ខ្លួនដោយសារក្តៅពេក ក៏បានបើកបង្ហួច ក្រោយមកស្រាប់តែជនសង្ស័យមានគ្នា៣នាក់មកធ្វើសកម្មភាពលួចមកទូរស័ព្ទ និងលុយរួមទាំងកុំព្យូទ័រ ហើយព្យាយាមរត់ តែភ្លាមនោះពួកគេដឹងខ្លួនទាន់ ក៏ដេញចាប់បានម្នាក់ ភ្លាមៗប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញបញ្ជូនជនសង្ស័យ ចាត់ការបន្ត និងកំពុងតែស្វែងរកជនសង្ស័យពីរនាក់ទៀត ដែលរត់គេចខ្លួន ៕ សុខាសែនជ័យ


ចែករំលែក៖