ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនចោរលួចកាត់ខ្សែ​ភ្លើង​ក្នុង​ការដ្ឋាន​ជនជាតិ​ចិន​ ទៅ​តុលាការ​

ចែករំលែក៖

ភ្នំពេញ​៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់​ ពាក់ព័ន្ធ​លួចកាត់​ខ្សែ​ភ្លើង​ក្នុង​ការដ្ឋាន​ជនជាតិ​ចិន​ ។

ជនសង្ស័យ​ឈ្មោះ ហ្វាង យាងណាម អាយុ៤០ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥៖០០នាទី ទៀបភ្លឺ ខណៈកំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងក្នុងការដ្ឋានសំណង់ចិនសៀង ហៃ​ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ យកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរចម្លើយ ។

តាមចម្លើយសារភាព ជនសង្ស័យ​កន្លងមកធ្លាប់ធ្វើសកម្មភាពលួចនៅការដ្ឋានសំណង់នេះ​ ពីរលើករួចមកហើយ ដោយលើកទី១ លួចបានដែកទម្ងន់ប្រហែល១៥គីឡូ ,​ លើកទី២ លួចបានដែកក្រចាប់ និងដែកក្រចាប់អន្ទាចំនួន២០​ ៕ចេស្តា


ចែករំលែក៖