ភ្នំពេញ៖ ផ្លូវលំមួយខ្សែដែលស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងរងការទ្រុឌទ្រោមយ៉ាងខ្លាំង ខណៈភ្លៀងមកជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ ដោយសារក្រុមរថយន្តធុនធំជាច្រើន បានបើកឆ្លងកាត់ទីនោះ ។
តាមការបង្ហើបពីប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវខាងលើគេសង្កេតឃើញក្រុមរថយន្តធុនធំជាច្រើន បើកឆ្លងកាត់ជាពិសេសរថយន្តដឹកដីតែម្តង ធ្វើឲ្យមានជង្ហុកធំៗ ពិបាកដល់ការធ្វើដំណើរ ហើយមួយរយះនេះ គឺមានភ្លៀងធ្លាប់មកជាប់ៗគ្នាធ្វើឲ្យផ្លូវកាន់តែទ្រុឌទ្រោម និងភួក បែកល្បាប់តែម្តង ។
ប្រជាពលរដ្ឋបានបន្តថា ចំពោះផ្លូវខាងលើ គឺមិនដែលឃើញមានអាជ្ញាធរមូលដ្ឋានចុះមកពិនិត្យនោះទេ ដោយបណ្តោយឲ្យផ្លូវកាន់តែខូចទ្រុឌទ្រោម៕ សុខាសែនជ័យ