ភ្នំពេញ៖ ជនជាតិចិនបើករ៉ឺម៉កកង់បីបត់ឆ្វេងមិនសញូ ត្រូវរថយន្ត បើកបុកពីក្រោយ បណ្ដាលរថយន្តរងការខូចផ្នែកខាងមុខ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត១២យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ២១៧កែងនឹងផ្លូវលេខ១៦១ ស្ថិតក្នុងសង្កាត់អូឫស្សីទី២ ខណ្ឌ៧មករា ។
មុខពេលកើតហេតុ គេឃើញបុរសជនជាតិចិន២នាក់ បើករ៉ឺម៉កកង់បី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HG-0210 ធ្វើដំណើរពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងមិនស៊ីញ៉ូ ក៏ត្រូវរថយន្តឡិចស៊ីសGS300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AX0600 ធ្វើដំណើរស្របគ្នា មកពីក្រោយបុកពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខ តែមិនបណ្តាលឲ្យមានអ្នករងរបួស ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ បានឲ្យភាគីទាំងសងខាងសម្របគ្នា ដោយខាងរ៉ឺម៉កកង់បី ព្រមយករថយន្តទៅជួលជុល ដើម្បីបញ្ចប់រឿង ៕ ជ្រោយពេជ្រ