ក្រុមហ៊ុន ទូរគមនាគមន៍ ឯកជន ធំបំផុតរបស់ចិន Huawei បានបង្ហាញពីជំនឿជឿជាក់ថា ខ្លួននៅតែបន្តផលិត បច្ចេវិទ្យា 5G របស់ខ្លួន ទោះបីអាមេរិកដាក់ទណ្ឌកម្មបែបណាក្តី ។
លោក Joe Kelly អ្នកនាំពាក្យក្រុមហ៊ុន ហួវាយបានបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលអាមេរិកនៅតែ បន្ត រារាំងក្រុមហ៊ុននេះផ្តល់បច្ចេកវិទ្យា អត់ខ្យែ 5G នោះ អ្នកដែលខាតបង់ធំជាងគេ គឺអាមេរិក ។
កន្លងមកទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុន បច្ចេកវិទ្យា Huawei បានបញ្ជាក់ថា សកម្មភាព របស់អាមេរិក ដែលបានដាក់ក្រុមហ៊នHuawei ចូលក្នុងបញ្ជីខ្មៅ ធ្វើឲ្យប៉ះពាល់ដល់ ក្រុមហ៊ុនអាមេរិក ១២០០ក្រុមហ៊ុន និងខាតបង់ប្រាក់ជាច្រើន ប៉ះពាល់ដល់អ្នកប្រើប្រាស់ រាប់ រយលាននាក់ ។
មន្ត្រីជាន់ខ្ពស់ Huawei បានបញ្ជាក់ថា ការហាមប្រាមក្រុមហ៊ុន Huawei ធ្វើឲ្យក្រុមហ៊ុនអាមេរិកត្រូវខាតបង់ និងពលរដ្ឋអាមេរិក រាប់សិបមឺននាក់ បាត់បង់ការងាធ្វើ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បាន ដាក់ក្រុមហ៊ុន Huaweiនៅក្នុងបញ្ជីខ្មៅ ដោយហាមបណ្តាក្រុមហ៊ុនអាមេរិក ទំនាក់ទំនងរកស៊ីជាមួយក្រុមហ៊ុននេះ។
អាមេរិកយកហេតុផលសន្តិសុខជាតិដើម្បី កម្ចាត់ក្រុមហ៊ុន Huawei ដែលកំពុងតែលេចថ្លោជាងគេនៅលើពិភពលោក ឈានមុខលើបណ្តាក្រុមហ៊ុនអាមេរិកទាំងអស់ ។ ក្រុមហ៊ុន Huaweiមាន សាខានៅ១៧០ប្រទេសជុំវិញពិភពលោក ក្នុងនោះមានពលរដ្ឋប្រើប្រាស់ផលិតផលរបស់ Huaweiដល់ទៅជាង៣ពាន់លាននាក់ ជិតពាក់កណ្តាលនៃពលរដ្ឋនៅលើពិភបលោកទាំងមូល។ ចំណុចទាំងនោះហើយដែលជាក្តីបារម្ភយ៉ាងខ្លាំង បំផុតរបស់រដ្ឋាភិបាលអាមេរិក ។
សកម្មភាពរបស់អាមេរិកទៅលើក្រុមហ៊ុន Huawei មិនសមហេតុផលនោះឡើយ ដោយអាមេរិកគ្មានភស្តុតាងអាចចោទប្រកាន់ Huawei ពីបទគំរាមកំហែងដល់សន្តិសុខជាតិ ។ នេះជាលើកទីមួយហើយដែលអាមេរិក ប្រើប្រាស់ អំណាចរបស់រដ្ឋ ទៅលើក្រុមហ៊ុនឯកជន។ ទាំងនោះហើយទើបក្រុមហ៊ុន Huaweiបានដាក់លិខិតប្តឹងរដ្ឋាភិបាលអាមេរិក ហើយតុលាការអាមេរិកនឹងបើកសវនាការ នៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៩នេះ។
បច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យា ហួវាយទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើពិភពលោក ទាំងតំបន់អឺរ៉ុប អាមេរិកឡាទីន អាស៊ីពិសេសគឺប្រទេសតំបន់អាស៊ាន។ កាលពីថ្ងៃទី៣០ខែឧសភា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad បានប្រកាស អំពាវនាវដល់អាមេរិក ត្រូវតែបន្ធូបន្ថយនៅក្នុងវិស័យពាណិជ្ជកម្ម ជាមួយចិន ក្នុងនោះមានបញ្ហាក្រុមហ៊ុន ហួវាយជាដើម។
លោក Mahathir Mohamad បានបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីគាំទ្រ ទាំងស្រុងដល់បច្ចេកវិទ្យា ហួវាយ ។ លោក Mahathir Mohamad បន្តទៀតថា«ម៉ាឡេស៊ី នឹងប្រើប្រាស់ឧបករណ៍ Huawei កាន់តែច្រើនកាន់តែល្អ ដោយក្រុមហ៊ុននេះរីកចំរើនជាងក្រុមហ៊ុនអាមេរិក»៕