ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋខ្មែរ ជាន់គ្រាប់មីន បណ្តាលឲ្យដាច់ជើងមួយចំហៀង នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ អាចចាត់ទុកបានថា ជាសំណាងច្រើនជាងក៏ថាបាន ខណៈមានប្រជាពលរដ្ឋមួយក្រុមមានគ្នាប្រមាណ១០នាក់ បានបបួលគ្នាលួចឆ្លងដែនក្នុងគោលបំណងដឹកជញ្ជូន និងលីសែងឈើ ដែលបានកាប់រួចជាស្រេចយកមកទឹកដីកម្ពុជា ប៉ុន្តែជាអកុសលមានមនុស្សម្នាក់ ក្នុងចំណោមអ្នកទាំង១០បានជាន់មីនកប់ទុកក្នុងដី ដើម្បីប្រឆាំងនឹងសង្គ្រាមបន្សល់ទុកពីសម័យកាល បណ្តាលឲ្យដាច់ជើងរបួសធ្ងន់ធ្ងរ ។

ប្រភពព័ត៌មានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចព្រលានបេះដូង ខាងកើតច្រកអានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ប្រភពថា នៅមុនកើតហេតុ មានបងប្អូនប្រជាពលរដ្ឋមួយក្រុម ដែលមានគ្នាប្រមាណ១០នាក់ បានឆ្លងដែនចូលព្រំដែនថៃ ដើម្បីទៅលីឈើបានជាន់មីនបណ្តាឲ្យដាច់ជើងស្តាំម្នាក់ នៅចំណុចព្រលានបេះដូង ខាងកើតច្រកអានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ជនរងគ្រោះមានឈ្មោះ ស្រី ភិន ភេទ ប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ វាលពោធិ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក១៦មករាហើយ ៕ វណ្ណៈ


ចែករំលែក៖