ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នរិះគន់ ក្រុមអ្នកដឹកដីថា បានបំផ្លាញផ្លូវរបស់ពួកគាត់ ស្ទើរខ្ទេចខ្ទីរអស់

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៩ តាមប្រភពហ្វេសបុកថា ប្រជាពលរដ្ននៅក្នុងភូមិក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពងធំ បានរិះគន់ទៅលើក្រុមអ្នកដឹកដីលក់ ថា បានបំផ្លាញផ្លូវកៅស៊ូ១ខ្សែ ដែលពួកគាត់បានប្រើប្រាស់ជិត១០ឆ្នាំហើយ តែពេលនេះ ត្រូវបានខូចដោយសារឡានអ្នកដឹកដីនេះ ហើយបើកលឿនគ្មានការអាសូរអ្នកជិះកង់ អ្នកដើរនោះទេ ។

ក្នុងបណ្ដាញសង្គមបានសរសេថា! ក្នុងនាមប្រជាជន រស់នៅប្រើអាស្រ័យផ្លូវកាស៊ូមួយខ្សែនេះ ដែលរដ្ឋាភិបាលខំកសាងមានអាយុជិត១០ឆ្នាំហើយ បន្ទាប់ពីផ្លូវ ចាក់ដីធម្មតា ក្រួសក្រហម សឹងថា ផ្លូវផ្សេងៗធ្វើ២ទៅ៣ដងហើយ ផ្លូវមួយខ្សែនេះ មិនទាន់ធ្វើម្ដងផង ខ្ញុំពិតសូមសរសើរដោយស្មោះអស់ពីបេះដូង គឺថ្នល់កៅស៊ូនេះ ធន់ក្រាស់ជាប់ល្អបំផុត ។

តែជាអកុសល ៣-៤ឆ្នាំចុងក្រោយនេះ មិនដឹងថា ឈ្មួញបានដៃពីណា ដឹកដីពីព្រឹក ទល់ល្ងាច គ្មានត្រាប្រណី គ្មានការញញើតបន្តិចសោះឡើយ ធ្វើឲ្យផ្លូវនេះ ខូចខាត់គ្រប់ទីកន្លែង ។

ការរកស៊ី និងអភិវឌ្ឍន៍ គ្មាននរណាគេជំទាស់ ឬប្រឆាំងទេ ធ្វើទៅ តែសូមចេះរក្សាប្រយោជន៍របស់សាធារណៈផង សូមអស់លោកអាណិតរដ្ឋាភិបាលផង កុំអាងអីលើកការអភិវឌ្ឍន៍ និងបន្ទោសរដ្ឋាភិបាល មកបាំងមុខ ដើម្បីផលប្រយោជន៍បក្ខពួកខ្លួន ។ ឬថាពេលគេនិយាយតាំងនាំគ្នាដើរលាភពណ៌ ធ្វើរបាយការណ៍ ចោទគេឯងថា អានេះ អានោះវាប្រឆាំង ៕ ប៊ុនរិទ្ធី


ចែករំលែក៖