ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់នៅនឹងកន្លែង ដោយសារតែម៉ូតូកង់បី បើកបញ្ច្រាសផ្លូវ មកបុកពេញទំហឹង

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយសារតែម៉ូតូសន្ដោងរ៉ឺម៉ក (ម៉ូតូកង់បី)បើកបញ្ច្រាសផ្លូវ មកបុកម៉ូតូសេ ១២៥ បណ្ដាលឲ្យបុរសម្នាក់បានស្លាប់នៅនឹងកន្លែងតែម្តង ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង ៤៖៣០នាទីរសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ កែង៣៣៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ កន ពិសី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅ ស្រុកកំណើតស្រុកគងពិសី ខេត្តកំពុងស្ពឺ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានម៉ូតូសន្ដោងរ៉ឺម៉ក (ម៉ូតូកង់បី)បានបើកបរបញ្ច្រាសផ្លូវពីត្បូងទៅជើង មកបុកពេញទំហឹងម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ1FV-2720 បណ្ដាលឲ្យបុរសម្នាក់បានស្លាប់នៅនិងកន្លែងភ្លាមៗ ហើយអ្នកបើកម៉ូតូកង់បីបានបើករត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅខាងចរាចរណ៍ក្រុងឲ្យចុះវាស់វែង និងធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕ តុងសីហា


ចែករំលែក៖