ព័ត៌មានទាន់ហេតុការណ៍៖

យោធាវរៈ៥០១ ជិះម៉ូតូដួលនៅចំណុចផ្លូវគ្រោះថ្នាក់ របួសធ្ងន់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្ដីកម្លាំងប្រដាប់អាវុធជួរមុខវរៈលេខ៥០១ ជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូដួលខ្លួនឯង នៅចំណុចផ្លូវគ្រោះថ្នាក់ (កោងខ្លាំង) បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ ។

ហេតុការណ៍មន្រ្ដីយោធាជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានរសៀលថ្ងៃច័ន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥៥ ត្រង់ចំណុចស្ពានថ្ម ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដាឃើញថា មន្រ្ដីយោធារងរបួសធ្ងន់ឈ្មោះ សាន់ សារ៉ុន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បំរើការងារសង់ភាពវរៈលេខ៥០១ ស្ថិតក្នុងភូមិ..ឃុំកើតហេតុខាងលើ មុនកើតហេតុគេឃើញមន្រ្ដីយោធារងរបួស ធ្វើដំណើរម្នាក់ឯងដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ ពណ៏ខ្មៅ មិនបញ្ជាក់ស្លាកលេខម៉ូតូ និងទិសដៅនោះទេក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ(ផ្លូវកោងខ្លាំង)រេចង្កូតដួលបោកម្នាក់ឯង បណ្ដាលឲ្យរងរបួសសន្លប់ស្ដូកស្ដឹង(ធ្ងន់) ។

ប្រភពពីរបាយការណ៍ខាងលើបន្តទៀតថា ភ្លាមៗនោះសហយុទ្ធមិត្តរួមការងារ និងសាច់ញាតិ ពេញមកជួយអន្តរាគមន៍បញ្ជូនទៅសង្រ្គោះ នៅមណ្ឌលសុខភាពយ៉ាងទានចិត្តភ្លាមៗ ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេកក៍បញ្ជូនបន្ត ទៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃ ៕ បុឹម ពិន


ចែករំលែក៖