ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្ដើមមានវិធានការលើសំណង់រំលោភបំពានដីផ្លូវសារធារណៈ និងដីប្រឡាយទឹក

ចែករំលែក៖

ខេត្តសៀមរាប៖ លោកទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងពេលចុះទៅពិនិត្យ ប្រឡាយប្រវត្តិសាស្ត្រ ស្ថិតនៅជាប់ខាង លិចផ្សារដើមក្រឡាញ់ ក្នុងក្រុងសៀមរាប ដែលត្រូវបានប្រជាពលរដ្ឋ ធ្វើលំនៅឋានរំលោភបំពានយកដីប្រឡាយ បណ្តាលធ្វើឲ្យប្រឡាយរួមតូចចង្អៀត ដែលតែងបង្កបញ្ហា នៅពេលរដូវវស្សា ធ្វើឲ្យចរន្តទឹកហូរមិនទាន់ បានបង្កឲ្យមានទឹកលិចនៅផ្នែងខាងលើទៀតផង ។

ជាមួយគ្នានេះ លោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវសហការគ្នា ត្រួតពិនិត្យ និង សិក្សាឡើងវិញ ចំពោះរាល់សំណង់ទាំងឡាយ ដែលបានរំលោភមកលើដីប្រឡាយ ព្រមទាំងច្បាប់សាងសង់ផងដែរ ៕ ប៊ុនរិទ្ធី


ចែករំលែក៖