ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងស្ទឹងសែនរៀបចំសណ្តាប់ធ្នាប់សារធារណៈក្នុងផ្សារកំពង់ធំ និងណែនាំអាជីវករកុំដាក់លក់លើចិញ្ចើមផ្លូវ បើមិនរាងចាល និងដកហូតយកឥវ៉ានមិនប្រគល់ឲ្យវិញទេ

ចែករំលែក៖

ខេត្តកំពង់ធំ៖ អាជ្ញាធរក្រុងស្ទឹងសែនរៀបចំសណ្តាប់ធ្នាប់ផ្សារកំពង់ធំ ចំពោះអាជីវកររូបណា ដែលលក់ដូរ ដាក់តាំងឥវ៉ាន់ របស់ខ្លួនរំលោភចិញ្ចើមផ្លូវ បង្កឲ្យមានការកកស្ទះ ក្នុងការធ្វើដំណើរ ទៅមករបស់ប្រជាពលរដ្ឋ ដែលមកទិញទំនិញនៅក្នុងផ្សារនេះ ជាពិសេសរៀបចំបើកផ្លូវឯកទិស ធ្វើដំណើរក្នុងផ្សារ ។

លោក ពេញ កែម អភិបាលរងក្រុងស្ទឹងសែន បានលើកឡើងថា ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វើសេចក្តីជូនដំណឹងដល់បងប្អូនអាជីវករនៅពេលនេះ គឺទុកឱកាសឲ្យប្អូនអាជីវកររៀបចំឥវ៉ាន់របស់ខ្លួនចាប់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ ហើយចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ គឺផ្លូវខាងក្រោយផ្សារ នឹងក្លាយជាផ្លូវឯកទិសមួយសម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរទាំងអ្នកមកទិញឥវ៉ាន់ និងអ្នកធ្វើដំណើរឆ្លងកាត់ដោយរថយន្តធុនតូច និងម៉ូតូផងដែរ ។

ការរៀបចំរបស់អជ្ញាធរ ខេត្ត រដ្ឋបាលក្រុង និងមន្ទីរសសារធារណៈ និងដឹកជញ្ជូន នឹងធ្វើការគូសគំនូសចំណតរថយន្ត សម្រាប់អាជីវករ និងប្រជាពលរដ្ឋមកទិញទំនិញនៅក្នុងផ្សារ ហើយចំពោះការចតយានជំនិះទាំងអស់មិនត្រូវបានអនុញ្ញាតឲ្យចតក្រៅគំនូសនោះទេ ។

លោកអភិបាលរងក្រុងស្ទឹងសែន បញ្ជាក់ថា ការរៀបចំនេះ គឺជាគោលការណ៍អនុវត្តរបស់គណៈបញ្ជាការឯកភាពខេត្ត ដែលមាន លោក សុខ លូ ជាប្រធាន ហើយការអនុវត្តនឹងប្រើប្រាស់កម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាន នគរបាលខេត្ត រួមជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោករបស់ខេត្ត ដោយផ្ទាល់ចាប់ពីព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩នេះតទៅ ។ ចំពោះអាជីវករ រូបណាដែលមិនព្រមអនុវត្តក្រោយពីការជូន ដំណឹងនេះ គឺកងកម្លាំងអន្តរាគមន៍ នឹងប្រមូលទំនិញដែលលក់នៅលើផ្លូវ បង្កឲ្យមានការ កកស្ទះទៅរក្សាទុកនៅឃ្លាំងក្នុងក្រុងស្ទឹងសែន ហើយទំនិញទាំងអស់មិនត្រូវបានអនុញ្ញាតិ្តឲ្យ យកវិញនោះទេ ។

ការរៀបចំនេះ គឺជាការៀបចំសណ្តាប់ធ្នាប់ផង និងការរៀបចំសោភ័ណ្ឌភាព ស្របដែលខេត្តកំពង់ធំធ្វើការអភិវឌ្ឍ រៀបចំសួនកុមារ វិមានឯករាជ្យ ជាពិសេសការរៀបចំបើកផ្លូវ ឯកទិសមួយចំនួនក្នុងក្រុងស្ទឹងសែនតែម្តង ដែលអាចធ្វើឲ្យក្រុងស្ទឹងសែន មានសង្ឃឹមទទួលបាន ផ្ការំដួលបីទង ទិវាទីក្រុងស្អាតនៅឆ្នាំខាងមុខនេះ ៕ ប៊ុនរិទ្ធី


ចែករំលែក៖