ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសព្រៃឈើកើនឡើងខ្លាំងក្នុងអាណត្តិ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ដេប៉ូឈើជាច្រើនកន្លែងនៅក្នុងទឹកដីខេត្តកំពង់ធំ ជាពិសេសមានដេប៉ូមួយ ដែលស្តុបឈើច្រើនជាងគេក្នុងទឹកដីខេត្តកំពង់ធំនោះគឺដេប៉ូ លី សៀង បានប្រមូលទិញឈើពីឈ្មួញដែលដឹកតាមរថយន្តប្រភេទសាំយ៉ុង រថយន្តកូរ៉េ 2 តោនកន្លះ 5 តោនជាច្រើនគ្រឿងមក ពីខេត្តព្រះវិហារ បានដឹកឈើចូលលក់ក្នុងដេប៉ូនេះ យ៉ាងរលូន ដោយលោក ប៊ុន សុធី ជាអ្នកបើកភ្លើងខៀវឲ្យឈ្មួញដុះស្លែនេះ ប្រមូលទិញឈើបានយ៉ាងរលូន ហើយដេប៉ូឈើនេះ ជិតនឹងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំទៀត ប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកដីខេត្តកំពង់ធំមានការងឿងឆ្ងល់ចុះហេតុអ្វី លោក ប៊ុន សុធី មើលមិនឃើញដេប៉ូមួយនេះសោះ ឬមួយក៏បានលាបសក្ការពីដេប៉ូឈើនេះហើយបានជាមើលមិនឃើញ ។

គួរបញ្ជាក់ផងដែរថា រថយន្តដឹកឈើឲ្យតែចូលដល់ទឹកដីខេត្តកំពង់ធំដឹងតែមានលិខិតដេប៉ូឈ្មោះ លី សៀង ទោះជារថយន្តដឹកឈើមិនទាន់ដឹកចូលស្តុកដេប៉ូផង ម៉េចក៏មានលិខិតចេញពីដេប៉ូទៅហើយ តើច្បាប់រដ្ឋបាលព្រៃឈើគេធ្វើបែបហ្នឹងមែនឬជាចុងក្រោយសូមស្នើទៅឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននឹង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមេត្តាជួយពិនិត្យមើលមន្ត្រីក្រោមឱវាទផង ៕ ប៊ុនរិទ្ធី


ចែករំលែក៖