ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់៖ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា​ និង​ អារ៉ាប៊ីសាអ៊ូឌីត កាន់តែប្រសើរឡើង​ ពិសេសជាមួយបណ្តាប្រទេសជាសមាជិកអង្គការOIC

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា​ និង​ អារ៉ាប៊ីសាអ៊ូឌីត កាន់តែប្រសើរឡើង​ ពិសេសជាមួយបណ្តាប្រទេសជាសមាជិកអង្គការOIC ដែលជាអង្គការធំទីពីបន្ទាប់ពីអង្គការUN ។ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ទទួលបន្ទុកបេស កកម្មពិសេស បានបញ្ជាក់បែបនេះ ខណៈ លោក ទៅទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Shiekh Saud F.M. Al Suwelim ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី​ នៃព្រះរាជាណាចក្រអារ៉ា ប៊ីសាអ៊ូឌីត ប្រចាំព្រះរាជា​ណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃព្រហស្ប តិ៏៤កើតខែជេស ឆ្នាំកុរឯកស័កព.ស ២៥៦៣ត្រូវនិងថ្ងៃទី ០៦មិថុនា ឆ្នាំ២០១៩ នៅវិមានសន្ដិភាព ។

លោក អូស្មាន ហាស្សាន់ ក៏បានស្នើសុំឲ្យមហាមិត្ដ នៃប្រទេសអារ៉ាប៊ីសាអូឌីត ជួយបន្ដកិច្ចសហប្រតិបត្ដិការ ទំនាក់ ទំនងល្អជាមួយកម្ពុជា ដោយជួយលើវិស័យឧស្សាហកម្មហាឡាល​ និង​វិស័យនានា ជាច្រើនទៀត និងជំរុញឲ្យមានភ្ញៀវទេសចរណ៍ពីតំបន់អារ៉ាប់មកកាន់កម្ពុជា ឲ្យកាន់តែច្រើនឡើងថែមទៀត ផងដែរ។

លោក Shiekh Saud F.M. Al Suwelim ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី​ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ប្រចាំព្រះរាជា​ណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម បានបញ្ជាក់ថា៖ លោកនិងខិតខំបន្ដផ្សព្វផ្សាយ ឲ្យដល់អ្នកវិនិយោគទុនធំៗនៅប្រទេសអារ៉ាប៊ីសាអូឌីតមកបណ្ដាក់ ទុនវិនិយោគកាន់តែច្រើននៅកម្ពុជាទៅថ្ងៃអនាគត ។ ដោយមើលឃើញ ពីសក្ដានុពល អំណោយផលអនុគ្រោះ នៃការបណ្ដាក់ទុនចំពោះអ្នកវិនិយោគ ដែលបានមករកស៊ីនៅព្រះរាជាណាចក្រកម្ពុជា បែបនេះ បន្ទាប់ពីរូបខ្ញុំ ត្រូវបានព្រះករុណាព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជ ទាន អនុញ្ញាតឲ្យចូលក្រាបថ្វាយបង្គំគាល់ ថ្វាយសារតាំង ​នៅព្រះទី​នាំងទេវាវិនិច្ឆ័យព្រះបរមរាជវាំង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩នោះមក ខ្ញុំនិងខិតខំស្វះស្វែងរកដៃគូរ ជាមួយកម្ពុជា ដែលតាមសុំណូមពរកម្ពុជា ឲ្យខ្ញុំខិតខំបន្ដកិច្ចសហប្រតិបតិ្តការ ជួយផ្សព្វផ្សាយឲ្យអ្នកវិនិយោគទុនធំៗនៅអារ៉ាប៊ីសាអូឌីតមកបណ្ដាក់ទុនវិនិយោគកាន់តែច្រើនឡើងនៅកម្ពុជានាថ្ងៃអនាគត។

ក្នុងឱកាសនោះដែរលោក អូស្មាន ហាស្សាន់ ក៏បានចូលរួមអបអរសាទរ ចំពោះ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថ ភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតប្រចាំព្រះរាជា ណាចក្រកម្ពុជា ។

លោកបន្តថា៖ នេះគឺជាការបង្ហាញអំពីកិច្ចសហប្រតិបត្តិការណ៍ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា​ និង​ អារ៉ាប៊ីសាអ៊ូឌីតកាន់ តែប្រសើរឡើង​ និងយូរអង្វែង ហើយក៏ជាការបោះជំហានពង្រឹងទំនាក់ទំនងមិត្តភាព​ និង​កិច្ចសហប្រតិបត្តិការណ៍លើគ្រប់វិស័យនានាជាមួយបណ្តាប្រទេសជាសមាជិកអង្គការOIC ។

លោកបន្ដថា៖ ក្នុងនាមខ្ញុំជាបេសកជនពិសេស ប្រចាំកម្ពុជាខ្ញុំសូម​ឲ្យអារ៉ាប៊ីសាអ៊ូឌីត មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មហាឡាល​ និង​ វិស័យនានា និងជំរុញឲ្យមានភ្ញៀវទេសចរណ៍ពីតំបន់អារ៉ាប់មកកាន់កម្ពុជា ឲ្យកាន់តែច្រើនឡើងថែមទៀត ផងដែរ ៕ សំរិត


ចែករំលែក៖