ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនបុរសជនជាតិអាមេរិកម្នាក់ រឹបអូសកាំភ្លើង៩ដើម នៅភ្នំពេញ និង៣នាក់ទៀត ឃាត់នៅសៀមរាប ដកហូតកាំភ្លើង១ដើម

ចែករំលែក៖

ភ្នំពេញ៖ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជូនបុរសជនជាតិអាមេរិកម្នានាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរក្សារទុក នឹងប្រើប្រាស់អាវុធដោយខុសច្បាប់។

ជនសង្ស័យ ទី១.ឈ្មោះ ABOU RAMAN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិអាមេរិក។ ចំណែកស្ត្រីជនជាតិចិន ឈ្មោះ Lopex Xian អាយុ៣២ឆ្នាំ ជាសង្សាររបស់ជនសង្ស័យ និងឈ្មោះ ភឿន សារ៉ា ភេទប្រុស ជនជាតិខ្មែរ ជាមន្ត្រីយោធា និងជាអ្នកស៊ីឈ្នួលយាមផ្ទះឲ្យជនសង្ស័យ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ដោយសារអ្នកទាំង២ មិនពាក់ព័ន្ធនិងបទល្មើស។

ក្នុងការចាប់ខ្លួនជនសង្ស័យជនជាតិអាមេរិក សមត្ថកិច្ចរឹបអូស និងបញ្ជូននូវវត្ថុតាង អាវុធខ្លីប្រភេទទំនើបៗ ចំនួន៩ដើម គ្រាប់៩មីលីម៉ែត្រ ចំនួន៦៦ គ្រាប់ មកឲ្យតុលាការផងដែរ។ ជនសង្ស័យនិងអាវុធយុទ្ធភ័ណ្ឌទាំងនេះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ២០ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានី ភ្នំពេញ។

សមត្ថកិច្ចសង្ស័យថា បុរសជនជាតិអាមេរិកនេះ គឺជាបណ្ដាញជួញដូរអាវុធឆ្លងដែនយ៉ាងសកម្ម ដោយមានបក្ខពួកនាំចូលអាវុធនិងលក់បន្តឲ្យជនសង្គមងងឹត។

ផ្ដើមចេញពីការបង្ក្រាបនៅភ្នំពេញ ប្រភពព័ត៌មានពីខេត្តសៀមរាប បានឲ្យដឹងថា សមត្ថកិច្ចខេត្តសៀមរាប បានចាប់ខ្លួនបុរសជនជាតិខ្មែ៣នាក់ផងដែរ ពាក់ព័ន្ធនិងករណីចាប់បុរសជនជាតិអាមេរិក នៅភ្នំពេញ ៕ ជ្រោយពេជ្រ

 


ចែករំលែក៖