ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខចុះផ្អាក និងឃាត់រថយន្តបាញ់បេតុង១គ្រឿង ឈប់ចតបិទផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខចុះផ្អាក និងឃាត់រថយន្តបាញ់បេតុង១គ្រឿងឈប់ចតបិទផ្លូវសាធារណៈ និងឈប់បាញ់បេតុងខុសម៉ោងកំណត់ ។

ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចការដ្ឋានសំណង់មួយកន្លែងតាមបណ្តោយផ្លូវ១៩៨២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

លោកឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខតំណាងលោកម៉ូវ ម៉ានិត អភិបាលខណ្ឌ បានឲ្យដឹងថា អ្វីដែលអាជ្ញាធរសង្កាត់ខណ្ឌចុះឃាត់រថយន្តបាញ់បេតុងខាងលើ គឺដោយសារតែម្ចាស់រថយន្តនេះ មិនគោរពតាមច្បាប់ដែលបានបានកំណត់ទី១ឈប់ឡាននៅកណ្តាលផ្លូវសារធារណៈបិទផ្លូវធ្វើឲ្យប្រជាពលរដ្ឋមិនអាចធ្វើដំណើរបានទី២ ម្ចាស់រថយន្តបានយករថយន្តមកឈប់បាញ់បេតុងនៅពេលថ្ងៃខុស និងសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ ។

លោកនាយករដ្ឋបាលខណ្ឌបានឲ្យដឹងទៀតថាតាមចរាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញរាល់រថយន្តដឹកទំនិញធុនធំរថយន្តកុងតឺន័ររថយន្តក្រឡុក និងបាញ់បេតុងទាំងអស់ គឺច្បាប់បើកឲ្យបើកបរចូលក្រុងចាប់ពីម៉ោង០៩យប់រហូតដល់ម៉ោង០៥ទៀបភ្លឺប៉ុន្តែម្ចាស់រថយន្តខាងលើមិនគោរពតាមទើបអាជ្ញាធរចុះមកឃាត់ហើយយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខដើម្បីដោះស្រាយនៅពេលក្រោយ ៕ តុង សីហា


ចែករំលែក៖