ព័ត៌មានទាន់ហេតុការណ៍៖

FedEx , Fort និង ដីកម្រ ជាអាវុធដែលចិនបានប្រើប្រាស់វាយប្រហារអាមេរិកវិញ

ចែករំលែក៖

ចិនបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ford Motor Co នៅក្នុងប្រទេសចិន ដោយចោទប្រកាន់ថា បានបំពានច្បាប់ កម្មសិទ្ធិបញ្ញា ។ នេះជាសកម្មភាពថ្មីដែល ចិនវាយបកទៅលើអាមេរិកវិញ ។

ក្រុមហ៊ុន ផលិតរថយន្ត Ford នៅប្រទេសចិន ត្រូវទទួលរងការផាកពិន័យ ដល់ទៅ ២៣,៦ លានដុល្លារ អាមេរិក ការផាកពិន័យខាងលើស្មើ និង ៤ភាគរយ នៃប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ នៅប្រទេសចិន ។

កន្លងមកចិនក៏បានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន FedEx Corp ដោយសារតែបញ្ហា ពេលផ្តល់ទំនិញ ។ សកម្មភាពខាងលើ គឺជាការវាយបកទៅលើ រដ្ឋាភិបាលរបស់ លោកដូណាល់ ត្រាំ ដែលបានដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុន Huawei Technologies Co ។

ជាមួយគ្នានេះដែរចិន ក៏បានកាត់ផ្តាច់ប្រភពផ្គត់ផ្គង់រ៉ែដីកម្រដល់អាមេរិក ធ្វើឲ្យតម្លៃរ៉ែនេះ ឡើងថ្លៃខ្ពស់ បំផុតមិនធ្លាប់មាន ។ ដោយឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម តម្លៃរ៉ែដីកម្រ របស់ចិន កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ។ រ៉ែដីកម្រ គឺជា វត្ថុធាតុដើមដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផលិត គ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យា ដូចជា ទូរស័ព្ទ ទូរទស្សន៍ និង កាមេរ៉ា ជាដើម ។

ក្រោយពេលរដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានហាមប្រាម ក្រុមហ៊ុន Huawei មក ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បានវាយប្រហារ យ៉ាងខ្លាំងទៅលើ ទៅលើអាមេរិក ។ ប្រធានាធិបតីចិន លោក ស៊ីជីងពីងបាន អំពាវនាវ ដល់ពលរដ្ឋ ត្រៀមលក្ខណៈសម្រាប់បង្កើន«មហាកំផែងថ្មី» ។

ចិនជាប្រទេសផ្គត់ផ្គង់រ៉ែដីកម្រដល់អាមេរិកដល់ទៅ៨០ភាគរយ តាំងពីឆ្នាំ២០១៤ -២០១៧ ។ ក្រៅពីនេះចិនបានផ្គត់ផ្គង់ដីកម្រដល់ទីផ្សាពិភពដល់ទៅ៩៥ភាគរយ ។ ទាំងនោះជាចំណុចខ្លាំងបំផុតរបស់ចិន នៅក្នុងការតបតអាមេរិក ។

លោក Ryan Castilloux អគ្គនាយកក្រុមហ៊ុនប្រឹក្សាទីក្សាដីកម្រ Abamas Intelligence បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា «ដីកម្រ ប្រើប្រាស់ដើម្បីធ្វើជា ដែកឆក់ និង គ្រឿងអេឡិចត្រូនិក នៅពេលនេះចិនបានប្រើប្រាស់ ដីកម្រធ្វើជាអាវុធសម្រាប់តបតអាមេរិក» ។

រ៉ែកម្រ (rare earth) គឺជាប្រភេទរ៉ែដ៏សំខាន់មួយ ដែលត្រូវបានគេយកទៅប្រើប្រាស់ជាវត្ថុធាតុដើមផលិត រាប់ចាប់ពីការផលិតបរិក្ខាយោធា រហូតដល់គ្រឿងអេឡិចត្រូនិច ។ ក៏ប៉ុន្តែ ដោយសារសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ក្រុមអ្នកជំនាញសេដ្ឋកិច្ចជាច្រើន ដូចជាលោកស្រី ហេឡេន ឡូ (Helen Lau) ជាដើមយល់ថា តម្លៃរ៉ែកម្រអាចនឹងហក់ឡើងខ្ពស់នៅពេលអនាគត ។

លោកស្រី Lau បានលើកឡើងដូច្នេះថា «តម្លៃរ៉ែកម្រអាចនឹងកើនឡើងដល់កម្រិតខ្ពស់បំផុតមួយ បើសិនជាចិនប្រើប្រាស់វាជាអាវុធនៅក្នុងសង្រ្គាម ពាណិជ្ជកម្មបច្ចុប្បន្ន… ដ្បិតសហរដ្ឋអាមេរិកអាចនឹងរកគោលដៅផ្គត់ផ្គង់ផ្សេងក្រៅពីចិន ដែលនេះអាចនឹងធ្វើឱ្យតម្រូវការរ៉ែកម្រនឹងកាន់តែកើនឡើង» ៕


ចែករំលែក៖