ភ្នំពេញ៖ យោងតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ក្រុមការងារអធិការកិច្ចចម្រុះហត្ថពលកម្មជនបរទេស នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជនបានចុះត្រួតពិនិត្យគោលដៅ ១៤កន្លែង នាថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ក្នុងខេត្តឧត្តរមានជ័យ, តាកែវ, សៀមរាប, កំពង់ស្ពឺ និងព្រះសីហនុ ។
ក្នុងការត្រួតពិនិត្យគោលដៅទាំង ១៤កន្លែង មាន ១. ក្រុមហ៊ុនសាងុាំ រីស្ស, ២. ក្រុមហ៊ុន សានហ្កាន អ៊ិចផត អ៊ីមផត ឯ.ក មានអាស័យដ្ឋាន ភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ, ៣. ក្រុមហ៊ុន Metfone (Viettel cambodia), ៤. ក្រុមហ៊ុន Five State Tobacco Co.Ltd, ៥. ក្រុមហ៊ុនគ័នថេក (ខេមបូឌា) មានអាស័យដ្ឋាន ភូមិចមពល ឃុំពពេលស្រុកត្រាំកក់ ខេត្តតាកែវ, ៦. សេរ៉ាមិច, ៧. អាស៊ាន អាត ហ្គាឡារី, ៨. វេលស៊ី ហោស៍ ស៊ូវើន, ៩. អង្គរសូត្រ និង ផ្ទះសិប្បកម្មខូអិលធីឌី, ១០. ឡឺ មេរីឌាន អង្គរ មានអាស័យដ្ឋាន ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាម ខេត្តសៀមរាប, ១១. ក្រុមហ៊ុន Cambodia Mango Park, ១២. ក្រុមហ៊ុន Zhuo Jia Leather, ១៣. ក្រុមហ៊ុន Fabric’s Arts មានអាស័យដ្ឋានភូមិវល្លិ ស ឃុំវល្លិ ស ស្រុក សំរោងទងខេត្តកំពង់ស្ពឺ និង១៤. ក្រុមហ៊ុន សណ្ឋាគារ និងកាស៊ីណូ យ៉ាឌូលី មានអាស័យដ្ឋាន៖សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងការត្រួតពិនិត្យទីតាំងទាំងនេះ បានប្រើប្រាស់ពលករសរុបចំនួន ៦,៨៦៧នាក់ ស្រី ៥,១៥៦នាក់ (ពលករខ្មែរ ៦,៦១៨នាក់ស្រី ៥,០៦៥នាក់ និងពលករបរទេសសរុបចំនួន ២៤៩នាក់ ស្រី១៤៨នាក់) បានពិនិត្យលិខិតឆ្លងដែនច្បាប់ដើមសរុបចំនួន២៤៩នាក់ មាន ១២សញ្ជាតិ ចិន ១៨៨នាក់ ស្រី ៥៩នាក់, ឥណ្ឌូនេស៊ី ០១នាក់ ស្រី ០១នាក់, ម៉ាឡេស៊ី ០២នាក់, ហ្វីលីពីន៣១នាក់ ស្រី ២២នាក់, វៀតណាម ០៦នាក់ ស្រី ០១នាក់, បារាំង០៣នាក់, ឥណ្ឌា ០៥នាក់, អាមេរិក ០១នាក់, ប៊ែលហ្សិក ០១នាក់, ជប៉ុន ០២នាក់ ស្រី ០១នាក់, មីយ៉ាន់ម៉ា ០៦នាក់. ស្រី ០៥នាក់, បង់ក្លាដេស ០១នាក់, ប្រើប្រាស់ទិដ្ឋាការប្រភេទ E ២៤៩នាក់, មានប័ណ្ណការងារ (២០១៩) សរុបចំនួន ២២៨នាក់, មានបង្កាន់ដៃបង់ប្រាក់ (២០១៩) សរុបចំនួន ០១នាក់ ទើបតែចូលព្រះរាជាណាចក្រកម្ពុជាចំនួន ១៤នាក់ និងគ្មានប័ណ្ណការងារ០៣នាក់ (កំពង់ស្ពឺ ០៣នាក់) ៕ សតារ៉ា