ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីយោធា កងពល៩១១ឆត្រ័យោងម្នាក់ រហ័សមាន «៧៣ » បើកទីតាំងល្បែងស៊ីសងបៀរអាប៉ោងតារាងបាល់ទះ​ ក្នុងផ្សាអង្គសង្កាត់ចោចៅទី៣

ចែករំលែក៖

ភ្នំពេញ៖ បើទោះបីជាលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជារឲ្យអាជ្ញាធរ ខណ្ឌទាំង១២លុបបំបាត់ល្បែងស៊ីសងឲ្យអស់ ដើម្បីថែរក្សាសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ក៏ល្បែងស៊ីសង នៅតែលួចលាក់បើកភ្នាល់គ្នាដោយមានការ ត្រូវរ៉ូវជាមួយសមត្ថកិច្ចមូលដ្ឋានរហូតដល់ចៅហ្វាយខណ្ឌក៏មាន ។

ជាក់ស្តែងទីតាំងល្បែងស៊ីសងបៀរអាប៉ោងមួយកន្លែង​ ស្ថិតនៅកន្លែងតារាងបាល់ទះ​ ក្នុងផ្សាអង្គ សង្កាត់ចោចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ បានបើកលេងយ៉ាងរលូន ដោយមានម្ចាស់ជាមន្រ្តីយោធា កងពល៩១១ឆត្រ័យោងម្នាក់ មានរហ័សមាន«៧៣ » ។

បើតាមការបង្ហើបពីប្រជាពលរដ្ឋដែលនៅក្បែរបានប្រាប់ឲ្យ​ ដឹងថាទីតាំងខាងលើបានបើកតារាងបាល់ទះតែបង្កប់ល្បែងស៊ីចងគ្រប់ប្រភេទលេងជារៀងរាល់ថ្ងៃមានអ្នកចាញ់និងឈ្នះមិនត្រឹមតែប៉ុណ្ណោះមានបុរសម្នាក់តាំងខ្លួនជាអ្នកសារព័ត៌មានអង្គុយចាំកាងនៅទីតាំងខាងលើនោះផងដែរ។

ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹងទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ។

បច្ចុប្បន្ននេះសម្ដេច ក្រឡាហោម ស ខេង ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ល-ល ។ ព្រោះថា បញ្ហាអសន្តិសុខឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង និងគ្រឿងញៀន ដើម្បីធានាឲ្យបាននូវ សន្តិសុខសណ្តាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក«រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕ស តារា


ចែករំលែក៖