ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបានជិះម៉ូតូទៅបុករថយន្ត ពីក្រោយ ដែលចតស្ងៀម។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃសៅរ៍ ៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ 87-88 ចំណុចផ្លូវមុខការ៉ាអូខេ(អេលីត) ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ ឆ្នាំង ក្រុងកំពង់ ឆ្នាំង ខេត្តកំពង់ ឆ្នាំង កាលពីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ វាងម៉ូតូ និងរថយន្ត ក្នុងដំណើរស្រប ទិសគ្នាពីត្បូងទៅជើង ។
រថយន្តម៉ាក (Fusu) ធុនធំដឹកទំនិញ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 4A-2489 ឈប់ចតលើបណ្ដោយចឹញ្ចើមផ្លូវបែមុខទៅជើង ។ ម៉ូតូម៉ាក (ហុងដា) C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F-2277 បើកបរខាងក្រោយស្របទិសពីត្បូងទៅជើង ក្នុងល្បឿនលឿនបុកគូថ រថយន្តកំពុងឈប់ស្ងៀម ។
នៅក្នុងករណីនេះ បណ្ដាលឲ្យស្លាប់អ្នកបើកម៉ូតូ ០១នាក់ ឈ្មោះ ឌី វុទ្ធី ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ ឆ្នាំង និងខូចខាតម៉ូតូ១គ្រឿង (ធ្ងន់) រថយន្ត០១គ្រឿង (ខូចស្រាល) ។
ក្រោយកើតហេតុ រថយន្តបានបើកគេចពីកន្លែងកើតហេតុ មកឈប់ទុករថយន្តចោលនៅចំណុច (សួនដើមពោធិ៍) រីឯអ្នកបើកបរបានរត់គេចខ្លួនបាត់ ៕ ចន្ថា