ខេត្តត្បូងឃ្មុំ៖ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោកស្រី ហៃ ណៃហេង ចៅក្រមស៉ើប សួរសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០១៩ បានចុះអនុវត្តតាម ភារកិច្ចឃាត់ខ្លួនបុរសម្នាក់ពីបទលួច ។
នគរបាលឲ្យដឹងថា ការឃាត់ខ្លួនបុរសរូបនរះធ្វើឡើងដោយកម្លាំនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលដារ ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៧១ ចុះថ្ងៃទី ១៨ មេសា ២០១៧ របស់លោកស្រី ហៃ ណៃហេង ចៅក្រមស៉ើបសួរ សាលាដំបូងខេត្តត្បូងឃ្មុំ ។
ជនត្រូវចោទឈ្មោះ រ៉ាត់ រិទ្ធ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មានលំនៅឋានភូមិដារកណ្តោល ឃុំដារ ស្រុក មេមត់ ខេត្តត្បូងឃ្មុំ ពីបទលួច នៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៤ មីនា ឆ្នាំ២០១៧ ។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំ រឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ ៕ វណ្ណៈ