ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបើកបុកសត្វគោងាប់មួយក្បាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាអ្នករត់តាក់សុីឯកជន បើករថយន្តយ៉ាងលឿនជ្រុលបុកសត្វគោចំពេញទំហឹង បណ្តាលឲ្យសត្វគោងាប់១ក្បាល និងខូចខាតរថយន្តយ៉ាងដំណំ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង1 និង30នាទី រំលងអធាត្រ ឈានចូលថ្ងៃទី14 ខែមិថុនា ឆ្នាំ2019 តាមបណ្តោយផ្លូវជាតិលេខ6 ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

ប្រភពព័ត៌មានពីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា ព្រូសពណ៌ខ្មៅ អត់មានស្លាកលេខបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានសត្វគោមួយក្បាលមិនដឹងថា ម្ចាស់នៅឯណានោះទេ បានរត់កាត់ផ្លូវធ្វើឲ្យគាត់អកហ្សើចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំពេញទំហឹងបណ្តាលឲ្យខ្ទេចខូចខាតរថយន្តអស់មួយកំណាត់មុខ និងបែកកញ្ចត់រថយន្តទាំងស្រុង រីឯសត្វគោវិញ បានដេកដួលស្លាប់នៅ និងកន្លែងកើតហេតុដោយមិនឃើញម្ចាស់គោចេញមកដោយស្រាយជាមួយម្ចាស់នោះទេ បង្កឲ្យផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវនោះនាំគ្នាចោមរោមមើលពេញតែផ្លូវ

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ជ្រោយចង្វាបានមកដល់កន្លែងកើតហេតុ ហើយម្ចាស់រថយន្តគាត់ក៏មិនបានដាក់ពាក្យបណ្តឹងក៏សមត្ថកិច្ចព្រមឲ្យយកសត្វគោនោះ យកទៅរក្សាទុកដោយខ្លួនឯងតែម្តង ៕ ជ្រោយពេជ្រ


ចែករំលែក៖