ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យទីតាំងលក់ឡេ យីហោ Ah Gi Leder ដោយសារតែគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង

ចែករំលែក៖

ភ្នំពេញ ៖ ​គណៈកម្មាធិការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុ​វត្ថ​ភាព​សង្គម ចុះសហការជាមួយកម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដឹកនាំ​ផ្ទាល់​ដោយ​លោក ចែ សុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​គ្រឿង​ក្រអូម​បោះ​ដុំ និង​រាយ​នាំ​មកពី​ប្រទេស​ថៃ​យីហោ​ឈ្មោះ Ah Chi Leder ។​

ប្រតិបត្តិការ​ខាងលើ សមត្ថកិច្ច​ធ្វើឡើង​នា​រសៀល​ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីតាំង​ដ្ឋា​ន​ផ្ទះ​លេខ​៧A ផ្លូវ​លេខ២៦៥ ក្រុម​៤៣ ភូមិ​១៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែលមាន​ម្ចាស់​អាជីវកម្ម​មានឈ្មោះ តេង ស៊ី​ណាត ភេទ​ស្រី អាយុ​២០​ឆ្នាំ ។​

ក្នុងប្រតិបត្តិការនោះសមត្ថកិច្ច​ចម្រុះ​មកដល់​ទីតាំង​ខាងលើ បាន​ត្រួតពិនិត្យ ជាក់ស្តែង​ឃើញ​មាន​គ្រឿងសម្អាង ចំនួន ៨​ប្រភេទ រួមមាន ៖ ១-​ឡេ​លាប​ការពារ​កំដៅថ្ងៃ​សម្រាប់​លាប ពេលព្រឹក​(​គ្មាន​ម៉ាក​)​ពណ៌​ស​ ចំនួន​១០០​ប្រអប់ ​។​ ២-​ឡេ​លាប​ការពារ​កំដៅថ្ងៃ​សម្រាប់​លាប​ពេលព្រឹក​(​គ្មាន​ម៉ាក​)​ពណ៌​ស្វាយ​ចំនួន​១០០​ប្រអប់​។​ ៣-​ឡេ​លាប​ស្បែក​អោយ​មាស​(​គ្មាន​ម៉ាក​)​ចំនួន​៣៥០​ប្រអប់​។​ ៤-​ឡេ​លាប​ស្បែក​អោ​យម​ស​(​គ្មាន​ម៉ាក​)​ចំនួន​២៨០​ប្រអប់​។​ ៥-​ឡេ​លាប​ស្បែក​ក្លិន​ក្រូច​(​ម៉ាក MAMJI AHA VIT C)​ចំនួន​២៨​ប្រអប់​។​ ៦-​ឡេ​លាប​ស្បែក​ក្លិន​Cherry (​ម៉ាក MAMJI AHA VIT C)​ចំនួន​១​ប្រអប់​។​ ៧-​ស្ក្រា​ប​ទឹកដោះគោ​សម្រាប់​ខាត់​ស្បែក​ម៉ាក Gerepu MilkySpa(​គ្មាន​ម៉ាក​)​ចំនួន​២៤​ប្រអប់​។​ ៨-​ក្រែ​ម​លាប​បបូរមាត់​ម៉ាក LipStick AAA Angkor ពណ៌​ក្រហម​ចំនួន​១​បំពង់​ ​សរុប​ស្មើនឹង ៨៩៦​ប្រអប់​ ។​ដើ ម្បីយកទៅ កាន់នាយដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាល នៃក្រសួងមហាផ្ទៃ ដើម្បីធ្វើការត្រួតពិនិត្យ ។

ក្រោយពី​ត្រួតពិនិត្យ​រួច​គណៈកម្មការ​ធិ​ការ​ចម្រុះ​បាន​ពិនិត្យឃើញថា ទីតាំង​លក់ដុំ និង​រាយ​គ្រឿងសំអាង​មិនបាន​អនុលោម​ទៅតាម​ច្បាប់​កំណត់​ដូចជា ៖ ១-​គ្មាន​លិខិតអនុញ្ញាត​បើក​គ្រឹះស្ថាន​ផលិតផល​គ្រឿងសម្អាង​ពី​ក្រសួងសុខាភិបាល​ ;២-​ផលិតផល​គ្រឿងសម្អាង​គ្មាន​ចុះ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល​ ;៣-​មិនមាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងពាណិជ្ជកម្ម​ ;៤-​លាយ និង​ផ្សព្វផ្សាយ​លក់រាយ និង​បោះ​ដុំ​ ;៥-​នៅលើ​សំបក​ពុំមាន​ស្លាក​សញ្ញា​ផលិតផល​ ។​

ក្រោយពីធ្វើកំណត់ហេតុរួចមក សមត្ថកិច្ចបានបិទអាជីវកម្មជាបណ្តោះអាសន្នសិន និងនាំខ្លួន​ម្ចាស់​អាជីវកម្ម​ខាងលើ ទៅ​លេខាធិការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ​បន្ត ៕ស តារា


ចែករំលែក៖