ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋខ្មែរបួននាក់ ត្រូវអាជ្ញាធរថៃបញ្ជូនមកឲ្យកម្ពុជាវិញ ពីបទឆ្លងដែនខុសច្បាប់កាប់ឈើ

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ ​៖ កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ អាជ្ញាធរ​ថៃ បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន​៤​នាក់​ត្រឡប់មកវិញ​ឲ្យ​កម្ពុជា តាម​ច្រកព្រំដែន​ជប់​គគីរ ដែល​ស្ថិតនៅ​ក្នុង​ភូមិ​ជប់​គគីរ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ចំនួន​៤​នាក់ ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​មក​នោះ​មាន ឈ្មោះ​ ៖

១. ឈ្មោះ ខាំ ផន ភេទប្រុស អាយុ៥២​ឆ្នាំ ទីលំនៅ​ភូមិ​បុ​ស្ប​មាស ឃុំ​ពពាល ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង។​

២. ឈ្មោះ ខុម ហៃ ភេទប្រុស អាយុ៣៥​ឆ្នាំ ទីលំនៅ​ភូមិអូរ​ជីក ឃុំផ្អៅ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ។​

៣. ឈ្មោះ ស៊ុយ តាំង​អន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីលំនៅ​ភូមិ​អូរ​ជីក ឃុំ​ផ្អៅ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ។

៤. ឈ្មោះ ជិត ហ៊ីម ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទីលំនៅ​ភូមិ​អូរ​ជីក ឃុំ​ផ្អៅ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ។

ប្រជាពលរដ្ឋ​ទាំង​៤​នាក់ ចាប់ខ្លួន​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ពីបទ​លួច​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ ជាប់ពន្ធនាគារ រយៈពេល​២០​ខែ នៅ​ស្រុក​ណាំង​រ៉ង ខេត្ត​បុរី​រ៉ាំ ប្រទេស​ថៃ ចូល​តាម​ច្រក​ចម្ការ​គរ ខេត្ត​បន្ទាយមានជ័យ ខាង​ថៃ តំបន់​ខន​បូរី ឃុំ​សឺ​សាង ស្រុក​ឡាំ​ឆិ ខេត្ត​នគរ​រាជ​សីមា ។

​ក្រោយពី​សមត្ថកិច្ច​ប្រចាំការ​នៅ​ច្រក​ជប់​គគីរ បាន​ធ្វើ​ការណែនាំ​អប់រំ​រួច ក៏​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ ៕​ ប៉ែន នួន


ចែករំលែក៖