ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ ជិះម៉ូតូមិនមានភ្លើងចង្កៀងមុខបំភ្លឺផ្លូវ បុករថយន្តឈប់ដាក់ម៉ូយពីក្រោយ រងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងនឹងកន្លែង ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូមិនមានភ្លើងបំភ្លឺផ្លូវទៅបុករថយន្ត ដែលឈប់ចតដាក់ម៉ូយពីក្រោយយ៉ាងពេញទំហឹងលាន់ដូចរន្ទះកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លើផ្លូវលេខ៣១៤D ស្ថិតនៅភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលរងរបួសធ្ងន់មានឈ្មោះ ហឹង ណាង អាយុ៤៤ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិត្រពាំងខ្នា ឃុំរាជមន្ទី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាកហុងដាសេ១០០ពណ៌ព្រីងទុំ ពាក់ស្លាកលេខ ភ្នំពេញ១.៥៥៩៥ ខូចខាតទាំងស្រុង ។ ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះ សួស សឹងដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិទូលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ ១០០ ពណ៌ព្រីងទុំ ពាក់ស្លាកលេខ ភ្នំពេញ ១.៥៥៩៥ លើផ្លូវលេខ ៣១៤Dក្នុងទិសដៅពីជើងទៅត្បូង ដោយមិនមានភ្លើងចង្កៀងមុខបំភ្លឺផ្លូវ ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើ ក៏បានបុករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ ៣C ២៧៣២ ពីក្រោយ ដែលកំពុងឈប់ដាក់ម៉ូយចុះពីលើរថយន្តពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមក អ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប និងវាស់វែងព្រមទាំងអូសយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំប្រសូត្រដើម្បីដោះស្រាយតាមក្រោយ ៕ យឹម សុថាន


ចែករំលែក៖