ខេត្តសៀមរាប ៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានឆ្មក់បង្ក្រាបករណីលួចបើកល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែតខុសច្បាប់នៅកណ្តាលក្រុងសៀមរាប និងឈានដល់ការឃាត់់ខ្លួនជនសង្ស័យជាជនជាតិចិន ប្រុសស្រីចំនួន១៣នាក់ និងរឹមអូសយកវត្ថុតាងមួយចំនួនផងដែរ ហេតុការណ៍ឃាត់់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១៥ និង០០នាទីថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៩ នៅចំណុចភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប ។
មន្ត្រីអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថាកម្លាំងអាវុធហត្ថខេត្តបាន ឃាត់់ខ្លួនជនសង្ស័យ ចំនួន ១៣ នាក់ ក្នុងនោះភេទស្រី ០២ នាក់ ១. ឈ្មោះ Shu Ie Jui ភេទ ស្រី អាយុ៣៤ ឆ្នាំ មុខរបរកែសម្ផស្ស ជនជាតិចិន ទីកន្លែង កំណើតតំបន់ ឈុងចីង ប្រទេសចិន ទីលំនៅ បច្ចុប្បន្នភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប ។ ២. ឈ្មោះ Tang Fei ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់អីវ៉ាន់ អនឡាញ ជនជាតិចិន ទីកន្លែង កំណើត តំបន់ ឈុងចីង ប្រទេសចិន ទីលំនៅ បច្ចុប្បន្ន ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ៣. ឈ្មោះ Yun Tao ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ អ្នកទទួលភ្នាល់ អនឡាញ ជនជាតិចិន ទីកន្លែង កំណើត តំបន់ ឈុងចីង ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ៤. ឈ្មោះ Zhu Jui ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ អ្នកទទួល ភ្នាល់ អនឡាញជនជាតិចិន ទីកន្លែងកំណើត តំបន់ ឈុង ចីង ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ៥. ឈ្មោះ Lu Xiang ភេទ ប្រុស អាយុ៣២ ឆ្នាំ មុខរបរ អ្នកទទួល ភ្នាល់ អនឡាញ ជនជាតិចិន ទីកន្លែង កំណើត តំបន់ឈុងចី ង ប្រទេសចិន ទីលំនៅ បច្ចុប្បន្ន ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប ។ ៦. ឈ្មោះ Sun Gian ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ អ្នកទទួល ភ្នាល់អនឡាញ ជនជាតិចិន ទីកន្លែង កំណើតតំបន់ ឈុង ចីង ប្រទេសចិន ទីលំនៅ បច្ចុប្បន្ន ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ៧. ឈ្មោះ Yang Zhi Hao ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ អ្នកទទួលភ្នាល់ អនឡាញជនជាតិ ចិន ទីកន្លែងកំណើត តំបន់ឈុងចីង ប្រទេសចិន ទីលំនៅ បច្ចុប្បន្ន ភូមិ គ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ៨. ឈ្មោះ Tan Cheng Wen ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ អ្នកទទួល ភ្នាល់ អនឡាញ ជនជាតិចិន ទីកន្លែងកំណើត តំបន់ឈុងចីង ប្រទេសចិន ទីលំនៅ បច្ចុប្បន្ន ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ៩. ឈ្មោះ Ly Liu Zhe ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ អ្នកទទួល ភ្នាល់អនឡាញ ជនជាតិចិន ទីកន្លែងកំណើត តំបន់ ឈុងចីង ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ១០ ឈ្មោះ Yang Quai Wen ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរអ្នកទទួលភ្នាល់ អនឡាញ ជនជាតិចិន ទីកន្លែងកំណើត តំបន់ឈុ ងចីង ប្រទេស ចិន ទីលំនៅបច្ចុប្បន្ន ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ១១. ឈ្មោះ Xia Li Zhonmg ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអ្នកទទួល ភ្នាល់អនឡាញ ជនជាតិចិន ទីកន្លែងកំណើត តំបន់ឈុងចីង ប្រទេសចិន ទីលំនៅ បច្ចុប្បន្ន ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ១២. ឈ្មោះ Niv Chen Ji ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ អ្នកទទួលភ្នាល់អន ឡាញ ជនជាតិចិន ទីកន្លែងកំណើត តំបន់ឈុងចីង ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ១៣. ឈ្មោះ Wu Hou Feng ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរ អ្នកទទួល ភ្នាល់អនឡាញ ជនជាតិចិន ទីកន្លែងកំណើត តំបន់ឈុងចីង ប្រទេស ចិន ទីលំនៅ បច្ចុប្បន្ន ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចបន្តថាករណីលេងល្បែងស៊ីសងដោយខុសច្បាប់( ល្បែងស៊ីសងតាមប្រព័ន្ធ អ៊ីនធឺណែ ត ) ដកហូតយកវត្ថុតាងរួមមាន កុំព្យូទ័រ យួរដៃ០៦ គ្រឿង ( ម៉ាក Lenovo 02, Asus 02, HP 01, Dell 01), ទូរស័ព្ទដៃ ២៩ គ្រឿង ( ម៉ាក Iphone 06, Oppo 07, Huawei 05, Vivo 06, Samsung 02, Hono 01, Mi 01, Jionee 01) ឆ្នាំង សាក កុំព្យូទ័រ និងឆ្នាំង សាក ទូរស័ព្ទ មួយចំនួន , សៀវភៅសរសេរ ០៧ ក្បាល , វ៉ាលីដាក់ខោអាវចំនួន ០២, លិខិតឆ្លងដែន ០៤ ក្បាល ។ បន្ទាប់ពីស្តាប់ ចម្លើយជនសង្ស័យខាងលើបានសារភាពថាពួកខ្លួនជាបុគ្គលិកបម្រើការ ងារឲ្យល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធើណិត ដោយក្នុងនោះមានល្បែងស៊ីសង Chong ging Shi Shi Cai ។
លោក ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ បានអោយដឹងថា ជនសង្ស័យ១៣នាក់ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងយើងកសាងសំនុំរឿងបញ្ចូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ប៊ុនរិទ្ធី