បណ្តាប្រទេសនៅជុំវិញពិភពលោកបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍ កម្លាំងយោធា និងចំណាយប្រាក់ជាច្រើន ដើម្បីផលិតសព្វាវុធទំនើប ៗ ។ សកម្មភាពទាំងនោះ បានធ្វើឲ្យពិភពលោកធ្លាក់នៅក្នុងដំណាក់កាលនៃការប្រកួតប្រជែងសព្វាវុធ ។ ប៉ុន្តែក៏មានប្រទេសជាច្រើន បានសម្រេចរំសាយយោធា សព្វាវុធ បង្កើតទៅជាប្រទេស គ្មានយោធា ។
ក្នុងចំណោមប្រទេស ដែលមិនមានទាហាន ក្នុងនោះមានប្រទេសដូចជា៖
ប្រទេស Andorra៖ ជាប្រទេសស្ថិតនៅក្នុងតំបន់អឺរ៉ុប ដោយមានកិច្ចព្រមព្រៀង ការពារ ជាមួយប្រទេសជិតខាង គឺបារាំង និងអេស្បាញ ។ ប្រទេសនេះមានផ្ទៃដី៤៧០គីឡូម៉ែត្រក្រឡា មានពលរដ្ឋជាង៧៧ពាន់នាក់ រស់នៅ ។
ប្រទេស Dominica៖ស្ថិតនៅតំបន់ឈូងសមុទ្រ Caribbean បានរំសាយយោធានៅឆ្នាំ១៩៨១ ហើយបច្ចុប្បន្ន សកម្មភាពការពារ គឺពឹងផ្អែកទៅលើកម្លាំងប៉ូលិស ការពារទាំងដីគោក និងដែនសមុទ្រ ។ ប្រទេសនេះមានពលរដ្ឋជិត៧៥ពាន់នាក់ មានផ្ទៃដី ៧៥០ គីឡូម៉ែត្រក្រឡា ។
ប្រទេស Iceland៖ ស្ថិតនៅក្នុងតំបន់អឺរ៉ុប ប្រទេសនេះបានរំសាយយោធានៅឆ្នាំ១៨៦៩ ។ Iceland ជាប្រទេសតែមួយគត់នៅក្នុងសមាជិក ណាតូដែលគ្មានទាហាន ប៉ុន្តែមានកិច្ចព្រមព្រៀងការពារជាតិ ពីបណ្តាប្រទេសណាតូ ។ ប្រទេសនេះមានកម្លាំង រក្សាសន្តិភាព និងកម្លាំងប៉ូលិស ការពារបានយ៉ាងល្អបំផុត ។ ប្រទេសនេះមានពលរដ្ឋ ជាង៣៤០ពាន់នាក់ មានផ្ទៃដីជាង១០០ពាន់គីឡូម៉ែត្រក្រឡា ។
ក្រៅពីនេះនៅមានប្រទេសជាច្រើនទៀតដែលគ្មានយោធា ដូចជា ប្រទេស Grenada, Liechtenstein, Solomon, Nauru, Tuvalu, Samoa, Palau, Marshall ជាដើម ។ ភាគច្រើនប្រទេសទាំងនោះមានពលរដ្ឋតិច ផ្ទៃដីតូច ទើបមិនបង្កើតកម្លាំងទាហាន ៕