ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី សហការ ជាមួយកម្លាំងនគរបាលផ្នែកអន្តរាគមន៍ ឃាត់យុវជនពីរនាក់ បើកម៉ូតូមួយគ្រឿងបង្ហោះតាមដងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីសហការ ជាមួយកម្លាំងនគរបាលផ្នែកអន្តរាគមន៍ ខណ្ឌសែនសុខឃាត់យុវជនពីរនាក់ បើកម៉ូតូមួយគ្រឿងបង្ហោះតាមដងផ្លូវធ្វើឲ្យមានកាភ័យខ្លាច ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ កាលពីម៉ោង ១១ និង៤០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខក្លឹប កម្សាន្តហ្សូក តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុននឹងឃាត់ខ្លួនយុវជនទាំងពីរនាក់នេះ កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី សហការជាកម្លាំងអន្តរាគមន៍ ខណ្ឌបានល្បាតក្នុងភូមិសាស្ត្រ ក៏ប្រទះឃើញយុជនពីរនាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សង់ ស៊េរី ២០១៩ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1HR-7400 បានជិះបង្ហោះនៅតាមដងផ្លូវទៅវិញទៅមក រួចបាននាំគ្នាជិះមកឈប់ នៅចំណុចកើតហេតុហើយនាំគ្នាមកអង្គុយលេងដូចជាមិនដឹងរឿងអ្វី ភ្លាមនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនតែម្តង រួចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសួរនាំបន្ត ៕ ជ្រោយពេជ្រ


ចែករំលែក៖