ខេត្តពោធិ៍សាត់៖ បុរសម្នាក់សង្ស័យ ចាប់រំលោភកូនស្រីបង្កើតខ្លួនឯង បានសម្រេច រហូតដល់ទៅចំនួន ១៥ដង ទើបបែកការណ៍ នគរបាលចាប់ខ្លួនយកមកអនុវត្តន៍តាមច្បាប់ ។
ហេតុការណ៍ឪពុកមានចិត្តជាសត្វតិរច្ឆានរំលោភកូនស្រី ត្រូវនគរបាលឃាត់ខ្លួននេះ បានអនុវត្តន៍ឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃអង្អារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកណ្ដឹងមាស ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលស្រុកបាកានបញ្ជាក់ថា ជនសង្ស័យចាប់ខ្លួន ពាក់ព័ន្ធករណីរំលោភកូនស្រី ឈ្មោះ សេង សុន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកណ្ដឹងមាស ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំណែកកូនស្រីបង្កើតរងគ្រោះ អាយុ ១៥ឆ្នាំ ។
របាយការណ៍នគរបាលខាងលើបន្តថា ការដែលចាប់ខ្លួនបុរសសង្ស័យពាក់ព័ន្ធករណីរំលោភជាឪពុកនេះ គឺអនុវត្តបណ្ដឹងរបស់ប្រពន្ធជនសង្ស័យ ។
ក្រោយចាប់ខ្លួន ជនសង្ស័យ បានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា ចាប់ពីចុងឆ្នាំ២០១៨ រហូតដល់ថ្ងៃ ចាប់ខ្លួន ធ្វើសកម្មភាពបានសម្រេចរហូតដល់ទៅចំនួន១៥ដង ។
ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្ត ៕ បុឹម ពិន