ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់​៩នាក់ដោយគ្រោះថ្នាក់ធ្លាក់យន្តហោះនៅ ហាវ៉ៃ

ចែករំលែក៖

គ្រោះថ្នាក់ធ្លាក់យន្តហោះ​ដ៏រន្ធត់ និងជាទ្រង់ទ្រាយធំបំផុត មិនធ្លាប់ មាន​ នៅក្នុងតំបន់នេះ​ បណ្តាលឲ្យមានមនុស្ស ៩ នាក់ស្លាប់ ។ យន្តហោះដែលធ្លាក់គឺជាយន្តហោះធុនតូច នៅអាកាសយានដ្ឋាន Dillingham Airfield ​លើកោះ​ Oahu កោះហាវៃ ។

មន្ត្រីក្នុងតំបន់បានឲ្យដឹងថា យន្តហោះបានធ្លាក់នៅវលាម៉ោង​១៨និង​៣០នាទី ម៉ោងក្នុងតំបន់ថ្ងៃទី​២១ ខែមិថុនា ។​ ពេលក្រុមពន្លិតអគ្គិភ័យចូលទៅកន្លែងកើតហេតុ យន្តហោះគ្រោះថ្នាក់នោះគ្រប់ដណ្តប់ដោយភ្លើងឆេះ ។ ភ្លើងឆេះ បង្កឲ្យមានផ្សេងខ្មៅអាចមើលឃើញពីចម្ងាយ ​។

ក្រោយរយៈពេល​១ម៉ោង ជួបគ្រោះថ្នាក់ ប្រធានក្រុមជួយសង្គ្រោះលោក​ Manuel Neves ​បានបញ្ជាក់ថា បានរកឃើញសាកសព​៩នាក់ឆេះខ្លោច ។ លោកបន្តទៀតថា សមាជិកក្រុមគ្រួសារជនរងគ្រោះក៏បានទៅដល់កន្លែងកើតហេតុ​។

លោក​ Neves ​បានបន្តទៀតថា « ក្នុងអាជីពពន្លត់អគ្គិភ័យ​៤០ឆ្នាំកន្លងមក នេះជាគ្រោះថ្នាក់ រន្ធត់បំផុត​ដែលលោកបានជួបប្រទះ»។ មនុស្សទាំង​៩នាក់នៅលើយន្តហោះ​ស្លាប់ទាំងអស់ ហើយនេះជាករណីគ្រោះថ្នាក់ ទ្រង់ទ្រាយធំសម្រាប់កោះហាវៃ។ កាលពី​៥ឆ្នាំមុន ក៏មានករណីគ្រោះថ្នាក់យន្តហោះសម្លាប់មនុស្ស ៨នាក់ ។ នៅឆ្នាំ​២០១៦​ ក៏មានគ្រោះថ្នាក់ធ្លាក់យន្តធុនតូច សម្លាប់មនុស្ស​ម្នាក់ផងដែរ​ ៕


ចែករំលែក៖