គ្រោះថ្នាក់ធ្លាក់យន្តហោះដ៏រន្ធត់ និងជាទ្រង់ទ្រាយធំបំផុត មិនធ្លាប់ មាន នៅក្នុងតំបន់នេះ បណ្តាលឲ្យមានមនុស្ស ៩ នាក់ស្លាប់ ។ យន្តហោះដែលធ្លាក់គឺជាយន្តហោះធុនតូច នៅអាកាសយានដ្ឋាន Dillingham Airfield លើកោះ Oahu កោះហាវៃ ។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា យន្តហោះបានធ្លាក់នៅវលាម៉ោង១៨និង៣០នាទី ម៉ោងក្នុងតំបន់ថ្ងៃទី២១ ខែមិថុនា ។ ពេលក្រុមពន្លិតអគ្គិភ័យចូលទៅកន្លែងកើតហេតុ យន្តហោះគ្រោះថ្នាក់នោះគ្រប់ដណ្តប់ដោយភ្លើងឆេះ ។ ភ្លើងឆេះ បង្កឲ្យមានផ្សេងខ្មៅអាចមើលឃើញពីចម្ងាយ ។
ក្រោយរយៈពេល១ម៉ោង ជួបគ្រោះថ្នាក់ ប្រធានក្រុមជួយសង្គ្រោះលោក Manuel Neves បានបញ្ជាក់ថា បានរកឃើញសាកសព៩នាក់ឆេះខ្លោច ។ លោកបន្តទៀតថា សមាជិកក្រុមគ្រួសារជនរងគ្រោះក៏បានទៅដល់កន្លែងកើតហេតុ។
លោក Neves បានបន្តទៀតថា « ក្នុងអាជីពពន្លត់អគ្គិភ័យ៤០ឆ្នាំកន្លងមក នេះជាគ្រោះថ្នាក់ រន្ធត់បំផុតដែលលោកបានជួបប្រទះ»។ មនុស្សទាំង៩នាក់នៅលើយន្តហោះស្លាប់ទាំងអស់ ហើយនេះជាករណីគ្រោះថ្នាក់ ទ្រង់ទ្រាយធំសម្រាប់កោះហាវៃ។ កាលពី៥ឆ្នាំមុន ក៏មានករណីគ្រោះថ្នាក់យន្តហោះសម្លាប់មនុស្ស ៨នាក់ ។ នៅឆ្នាំ២០១៦ ក៏មានគ្រោះថ្នាក់ធ្លាក់យន្តធុនតូច សម្លាប់មនុស្សម្នាក់ផងដែរ ៕