ព័ត៌មានទាន់ហេតុការណ៍៖

បេសកកម្មរុករកសាកសពនៅតែបន្ត ខណៈអ្នកស្លាប់កើនដល់២៤នាក់ គិតត្រឹមព្រឹកនេះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះ រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា គិតត្រឹមវេលាម៉ោង៦៖៣០នាទី ថ្ងៃទី២៤ ខែមិថុនា នេះ ចំនួនជនរងគ្រោះដែលក្រុមការងារបានជួយសង្គ្រោះនិងយកចេញពីគំនរបាក់បែកនៃអគាររលំ គឺ ស្លាប់ចំនួន២៤នាក់ និង រងរបួស២៤នាក់ ។ ចំពោះជនរងគ្រោះបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារមកបំពេញឯកសារយកសពទៅធ្វើបុណ្យតាមប្រពៃណីចំនួន២០សព ។

សកម្មភាពជួយសង្គ្រោះដល់ជនរងគ្រោះ របស់កម្លាំងសរុបនៃរដ្ឋបាលខេត្តព្រះសីហនុ នៅតែបន្តសង្គ្រោះរហូតដល់យកជនរងគ្រោះចេញអស់ ពីក្រោមគំនរបាក់បែកនៃអគារបាក់រលំ ៕ ចេស្តា


ចែករំលែក៖