ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តថៃ និងម៉ូតូខ្មែរ បើកបរប៉ះគ្នា បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរស៣នាក់បានរងរបួសធ្ងន់ ស្លាប់២នាក់ និងរងរបួសធ្ងន់១ម្នាក់ នៅកន្លែងកើតហេតុ ពេលដែលរថយន្តមួយគ្រឿងម៉ាក tord ពណ៌ខ្មៅបើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ បើកបរក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចមុខសណ្ឋាគារ មាស សោភា ស្រាប់តែអ្នកបើកបររថយន្តនោះ ស៊ីញ៉ូរបត់ ស្រាប់តែមានម៉ូតូមួយគ្រឿងបើកបរស្របទិសគ្នាមកពីក្រោយ ក៏ប៉ះជិតក្បាល រថយន្តបណ្ដាលឲ្យដួលបោកក្បាលទៅ នឹងទ្រូងក្បាលនាគពេញទំហឹង បណ្ដាលឲ្យបុរស៣នាក់ ២ស្លាប់ និង១ម្នាក់ទៀតរងរបួសធ្ងន់ អ្នកទាំង៣នាក់ ត្រូវបានរងយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកចូលពេទ្យតែម្ដង ។

បើតាមសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍នៃស្នងការខេត្តប៉ៃលិនបានឲ្យដឹងថា ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងង ១៩ និង ០៥នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យមាន បុរស៣នាក់ ០២នាក់ទៀតស្លាប់នៅ នឹងកន្លែងកើតហេតុ ១ម្នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តបញ្ជូនទៅពេទ្យខេត្តបាត់ដំបង ។

ប្រភពបន្តថា ជនរងគ្រោះទាំង៣នាក់មានឈ្មោះ៖ ១-ឈ្មោះ ឃីម ហៅម៉ាម់ ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមកស៊ីឈ្នួល កាប់ដើមឫស្សីឲ្យគេ មករស់នៅជិតភ្នំជ្រូក ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ស្លាប់) បើកបរម៉ូតូម៉ាក ស្មាស់ ពណ៌ខ្មៅ ស្លាកលេខ 1M-0716 ខូចខាត់ធ្ងន់ ។ ទី២-ឈ្មោះ រៀម ភេទ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន អ្នករួមដំណើរ (ស្លាប់) ។ ទី៣-ឈ្មោះ នុន ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរចាំចម្ការឲ្យគេ និងស៊ីឈ្នួលបាញ់ថ្នាំចម្ការឲ្យគេ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន អ្នករួមដំណើរ (របួសធន់) ។ រីឯអ្នកបើកបររថយន្តឲ្យថៃ ជាជនជាតិខ្មែរនោះ មានឈ្មោះ ផៃ សុភា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (គ្មានរបួស) ។ បើកបររថយន្តម៉ាក់ ford ពណ៌ខ្មៅ ផ្លាកលេខថៃ กท-4000 ខូចខាត់ស្រាល ។

មូលហេតុបណ្តាលមកពីកត្តាមនុស្សបើកបរ​ម៉ូតូ​ក្នុង ស្ថានភាព​ស្រវឹង និង​លើស​ល្បឿនចំណែកសាកសពត្រវបានសមត្ថកិច្ចបានប្រគល់ទៅក្រុមគ្រូសារយកធ្វើបុណ្យ ៕ សសារ៉េត


ចែករំលែក៖