ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់បុរសជនជាតិចិនតៃវ៉ាន់៥នាក់ បង្ខាំងមនុស្សខុសច្បាប់ ក្នុងនោះ ដកហូតបានអាវុធខ្លីចំនួន១ដើម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌចំការមន បង្រ្កាបបានជនជាតិចិនតៃវ៉ាន់ ឃាត់ខ្លួនចំនួន៥នាក់ក្នុងនោះមានបុរសជនជាតិខ្មែរមានកាន់កាប់អាវុធខុសច្បាប់ ក្រោយពីនគរបាលទទួលពាក្យបណ្ដឹងតាមរយះទូរស័ព្ទ ។ ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី២២ ខែ មិថុនា ឆ្នាំ ២០១៩ នៅចំណុចអគារញ៉ូថាមទីតាំងលេខ៧២៤ តាមផ្លូវព្រះនរោត្ដម ស្ថិតនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះ04នាក់ ១ឈ្មោះ SEOW GUO WEI ភេទប្រុស ២៩ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅសណ្ឋគារណាហ្គា2 មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ A38450606 ។ ២ឈ្មោះ KOK YEN ANN ភេទប្រុស ៣២ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅសណ្ឋគារណាហ្គា2 មុខរបរទេសចរណ៍លិខិតឆ្លងដែនលេខA39639590 ។ ៣ឈ្មោះ LEE ZHENG YI ភេទប្រុស ៣២ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅសណ្ឋគារណាហ្គា2 មុខរបរទេសចរណ៍លិខិតឆ្លងដែនលេខA36576576 ។ ទី៤ឈ្មោះ CHIEN CHUN HAN ភេទប្រុស ៣៨ឆ្នាំ ជនជាតិចិនតែវ៉ាន់ ស្នាក់នៅសណ្ឋគារណាហ្គា2 មុខរបរទេសចរណ៍លិខិតឆ្លងដែនលេខ07534903 ដែលត្រូវបានចាប់បង្ខាំងដោយជនជាតិចិនក្នុងអគារញ៉ូ ថាមជាន់ទី០៨ ត្រូវសំណាងល្អ នគរបាលបង្រ្កាបបានហើយរំដោះជនរងគ្រោះទាំង៧នាក់ទាំងបានមកវិញ ។

ជនសង្ស័យបង្រ្កាបបានចំនួន ០៥ នាក់១ឈ្មោះ CHEN CHIH HAO ភេទប្រុស ៣៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ស្នាក់នៅBRIDGE ផ្លូវ78 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ316332371២ឈ្មោះ CHEN MING HUNG ភេទប្រុស ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ស្នាក់នៅBRIDGE ផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ315705572៣ឈ្មោះ WANG HAI FENG ភេទប្រុស ៣៧ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ស្នាក់នៅBRIDGE ផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ351909861៤ឈ្មោះ JU JIN RUNG ភេទប្រុស ៣៩ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ស្នាក់នៅBRIDGE ផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ350258219៥ឈ្មោះ ខៀវ ម៉ៅ ភេទប្រុស ឆ្នាំកំណើត៤៧ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ៩៣ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមន្ត្រីកងរាជអាវុធហត្ថ ឃាត់ខ្លួនពីបទបង្ខាំងមនុស្សខុសច្បាប់និងវត្ថុតាងចាប់យកបានៈ អាវុធខ្លី០១ដើម ម៉ាកប៉េអាកុល លេខ១៥៥៦ បង់ចំនួន០៣ គ្រាប់ចំនួន២០ និងខ្នោះដៃ០១(ចាប់យកពីជនសង្ស័ឈ្មោះ ខៀវ ម៉ៅ ) ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើមុនកើតហេតុកម្លាំងនគរបាលខណ្ឌយើងទទួល បានព័ត៌មានបុរសជនជាតិចិនថា មានករណីចាប់បង្ខាំងជនជាតិចំនួន៤នាក់នៅក្នុងសណ្ឋានគារ ក្រោយមក ក៏សុំឆ្លងយោបល់ព្រះរាជអាជ្ញាធរដើម្បីចុះទៅឆែកឆេររួចលោកព្រះរាជអាជ្ញាធរអនុញ្ញាត ហើយសមត្ថកិច្ចព្រហ្មទណ្ឌ និងផ្នែកអន្តរាគមន៍ ឃាត់បានជនសង្ស័យថែមទាំងរំដោះជនរងគ្រោះបានមកវិញ ក្រោយពីសាកសួរនាំចប់ ហើយកសាងសំណុំរឿងបញ្ជូលទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ សរស្មី


ចែករំលែក៖