ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការរំដោះចិញ្ចើមផ្លូវក្នុងទីក្រុងភ្នំពេញត្រូវការពេលយូរប៉ុណ្ណាទៀត ទើបអនុវត្តន៍មានប្រសិទ្ធភាព?

ចែករំលែក៖

ភ្នំពេញ៖ កន្លងមករដ្ឋបាលរាជធានីភ្នំពេញបានផ្តោតការយកចិត្តទុកដាក់ចំពោះបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ និងសណ្តាប់ធ្នាប់នៅតាមដងផ្លូវនានានៅក្នុងទីក្រុង ។

ដោយក្នុងនោះ​លោក​ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចេញនូវបទបញ្ជា និងសេចក្តីជូនដំណឹងជាច្រើនលើកច្រើនសារពាក់ព័ន្ធជាមួយវិធានការរំដោះចិញ្ចើមផ្លូវ ក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញ ដោយតម្រូវឱ្យអាជ្ញាធរខណ្ឌទាំង ១៤  ចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន សំដៅធ្វើយ៉ាងណារំដោះចិញ្ចើមផ្លូវដោយទុកមួយភាគបីនៃផ្លូវដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ភ្ញៀវជាតិ និងអន្តរជាតិធ្វើដំណើរ ។

ប៉ុន្តែជាក់ស្ដែង បើទោះបីជាមានបទបញ្ជាបែបនេះក្តី ការអនុវត្តសកម្មភាពរបស់មន្ត្រីមូលដ្ឋានហាក់ពុំសូវមានប្រសិទ្ធភាពនោះទេ ជាក់ស្ដែងរូបភាពដែលលោកអ្នកបានឃើញនេះ គឺជាទិដ្ឋភាពដែលស្ថិតនៅតាមបណ្ដោយផ្លូវបណ្ដោយផ្លូវលេខ១៨៤ ជាប់នឹងរបងសាលាបារាំង នៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលចិញ្ចើមផ្លូវទាំងមូលត្រូវបានរំលោភយកធ្វើជាកន្លែងផ្ញើរម៉ូតូ ហើយលយមកលើផ្លូវផ្លូវថ្នល់ថែមទៀត ដែលអាជ្ញាធរមូលដ្ឋានខណ្ឌហាក់បីដូចជាមិនមានការអើពើ។

សូមជម្រាបដែរថា បញ្ហាយកចិញ្ចើមផ្លូវធ្វើជាកន្លែងផ្ញើរម៉ូតូរថយន្តនេះ នៅតែបន្តកើតមានឡើងនៅតាមទីតាំងជាច្រើនទៀតនៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅតាមទីតាំងអាជីវកម្ម អាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ ក្លឹបកំសាន្ត និង ទីផ្សារនានា៕​ជ្រោយពេជ្រ


ចែករំលែក៖