ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌដូនពេញនៅតែបន្តប្រើវិធានការក្តៅ ចំពោះបងប្អូនប្រជាពលរដ្ឋដែល រំលោភយកផ្លូវសាធារណៈយកមកប្រើប្រាស់ជាកម្មសិទ្ធិផ្ទាល់ខ្លួន 

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យកម្លាំងប្រជាការពារ ខណ្ឌដូនពេញ បន្តចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់អនាម័យនៅតាមបណ្ដោយផ្លូវលេខ១៣ ផ្លូវលេខ១៥៤ ផ្លូវលេខ១០៨ ផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ ផ្លូវលេខ៨៨ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ១០ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៩  ។​

ជាលទ្ធផលនៃការចុះរៀបចំសណ្ដាប់ធ្នាប់នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបាន ដកហូតសម្ភារៈមួយចំនួនមានដូចជា រថយន្ដ ចំនួន ០៣គ្រឿង តូម៉ូចំនួន ០៤ គ្រឿង កង់បីចំនួន ០១ គ្រឿង យកមករក្សាទុកនៅ សាលាខណ្ឌដូនពេញ។

ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែរំលោភយកផ្លូវថ្នល់សាធារណៈ មកប្រកបអាជីវកម្មផ្ទាល់ខ្លួនត្រូវប្រកបអាជីវកម្ម តាមគំនូសដែលរដ្ឋបាលខណ្ឌដូនពេញ បានកំណត់ជូន ក្នុងករណីប្រសិនបើបងប្អូនប្រជាពរដ្ឋមិនចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ អាជ្ញាធរខណ្ឌ និងប្រើប្រាស់វិធានការរដ្ឋបាលដោយដកហូតសម្ភារៈទាំងនោះយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ។

អាជ្ញាធរខណ្ឌដូនពេញសង្ឃឹមជឿជាក់យ៉ាងមុតមាំថាបងប្អូនប្រជាពរដ្ឋនិងចូលរួមសហការជាមួយនឹងអាជ្ញាធរខណ្ឌដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅ នៅក្នុងទីក្រុងរបស់យើងទាំងអស់គ្នា ៕ ជ្រោយពេជ្រ


ចែករំលែក៖