ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស GS300 បេីកបុកម៉ូតូរបួសធ្ងន់ស្រាល៣នាក់អូសម៉ូតូជាប់ក្រោមបែកផ្កាភ្លេីងពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ​៖​ យុវជន៣នាក់បានរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈកំពុងជិះម៉ូតូឌុបគ្នាហេីយត្រូវរថយន្តឡិចស៊ីស GS300 បេីកបុកពេញទំហឹងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩​ នៅចំណុចផ្លូវលេខ៣២៨កែង២០៥​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន​ ហេីយព្យាយាមបេីករថយន្តគេចខ្លួន ទាំងជាប់ម៉ូតូនៅខាងក្រោមរថយន្តរហូតមកដល់មុខផ្ទះជនបង្កផ្លូវលេខ៣៦៦​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌចំការមន​ទេីបប្រជាពលរដ្ឋដេញមកទាន់ឃាត់រថយន្តជាប់ចំណែកម្ចាស់រថយន្តគេចចូលក្នុងផ្ទះបាត់ ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក nexII ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1N 8392 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២០៥ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចផ្លូវបំបែកជាបួននិងលេខ៣២៨ ក៏មានរថយន្តម៉ាកឡិចស៊ីស GS300​ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AY 0606​ បេីកបរដោយបុរសម្នាក់សង្ស័យស្រវឹង​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣២៨​ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនដោយមិនបន្ថយល្បឿន ក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់ស្រាល៣នាក់ភ្លាមរថយន្តបង្កបានព្យាយាមបេីករត់ទាំងម៉ូតូជាប់ក្រោយរថយន្តអូសបែកផ្កាភ្លេីងពេញផ្លូវរហូតមកដល់ផ្ទះទេីបចតរថយន្តចោលរត់ចូលផ្ទះបាត់ត្រូវប្រជាពលរដ្ឋដេញតាមមកទាន់ ។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនោះមន្ទីរពេទ្យ២នាក់ ចំណែកម្នាក់ទៀតរបួសស្រាលបានដេញតាមរថយន្តបង្ក ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការសម្របសម្រួលដោយភាគីខាងរថយន្តបង្កចេញថ្លៃជួសជុល និងមេីលជំងឺទៅជនរងគ្រោះដេីម្បីបញ្ចប់រឿង៕ សុខាសែនជ័យ​


ចែករំលែក៖