ភ្នំពេញ ៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ជាថ្ងៃខួប៦៨ឆ្នាំ ដែលគណបក្សប្រជាជនកម្ពុជាបានប្រសូតឡើង។ គណបក្ស ប្រជាជនកម្ពុជា បានបដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា «គណបក្សប្រជាជនកម្ពុជា»។
តាមរយៈហ្វេសប៊ុក សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានបង្ហាញជំនឿថា ក្រោមម្លប់សន្ដិភាពប្រទេស កម្ពុជានឹងមានការអភិវឌ្ឍបន្ដទៀត ហើយគណបក្សប្រជាជនកម្ពុជា បាននៅជាប់ជាមួយប្រជាពលរដ្ឋអស់រយៈពេល៦៨ឆ្នាំហើយ។
សម្ដេច ហេង សំរិន បានបញ្ជាក់ទៀតថា ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់ បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខ ជាមួយប្រជាជនខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានបង្ហោះសារយ៉ាងដូច្នេះថា «ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ជាថ្ងៃខួប៦៨ឆ្នាំ ដែលគណបក្សប្រជាជនកម្ពុជាបានប្រសូតឡើង។ គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា គណបក្សប្រជាជនកម្ពុជា»។
ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវ គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺ ឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួម ទុក្ខជាមួយប្រជាជន ខិតខំប្រមូល កម្លាំង ប្រជាជាតិទាំងមូល ដែលមានឧត្តមគតិ ស្នេហាជាតិ មាតុភូមិស្រឡាញ់លទ្ធិប្រជា
ធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ ឋានៈ ជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុ ភូមិ ការពារសមិទ្ធផលសង្គមជាតិ និង កសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
យើងសង្ឃឹមថា ក្រោមម្លប់សន្តិភាព ប្រទេសជាតិយើងនឹងមានការអភិវឌ្ឍបន្តទៀត ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ដែលបាននៅជាប់ជាមួយប្រជាពលរដ្ឋ អស់រយៈពេល៦៨ឆ្នាំហើយនោះ៕ ហេង សូរិយា