ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៨ និង៣០នាទី ក្រុមប្រឹក្សាខណ្ឌដូនពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី០១ អាណត្តិទី៣ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សា និងលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ ។
កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌដូនពេញ គណៈអភិបាលខណ្ឌ តំណាងអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ចៅសង្កាត់ទាំង១១ ប្រធាន និងតំណាងទីរួមផ្សារទាំង៣ ប្រធាន-អនុប្រធានការិយាល័យ អង្គភាពទាំង៥ និងប្រធានការិយាល័យជំនាញជុំវិញខណ្ឌ ព្រមទាំងតំណាងប្រជាពលរដ្ឋ ។
របៀបវារៈសំរាប់កិច្ចប្រជុំសាមញ្ញលើកទី០១ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ រួមមានដូចខាងក្រោម ៖
1- ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៥ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគម្រូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា ។
2- ផ្តួចផ្តើមសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ សម្រាប់រយៈពេល១២ខែ (២០១៩-២០២០) ចាប់ពីកិច្ចប្រជុំលើកទី២ ។
3- របាយការណ៍លទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌដូនពេញក្នុងអាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ និងទិសដៅការងារយៈពេល០៣ខែ ដែលបានអនុម័តដោយក្រុមប្រឹក្សាអាណត្តិទី២ នឹងត្រូវអនុវត្តបន្ត ។
4- ការងារផ្សេងៗ ៕ ស តារា