ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចពញាចក្រីប្រកាសថា ក្រោមម្លប់សន្ដិភាពកម្ពុជានឹងមានការអភិវឌ្ឍបន្ដទៀត

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ជាថ្ងៃខួប៦៨ឆ្នាំ ដែលគណបក្សប្រជាជនកម្ពុជាបានប្រសូតឡើង។ គណបក្ស ប្រជាជនកម្ពុជា បានបដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា «គណបក្សប្រជាជន​កម្ពុជា»។

តាមរយៈហ្វេសប៊ុក សម្ដេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្សប្រជាជនកម្ពុជា នៅរសៀល​ថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ២០១៩នេះ បាន​បង្ហាញជំនឿ​ថា ក្រោមម្លប់សន្ដិភាពប្រទេស កម្ពុជានឹងមានការអភិវឌ្ឍបន្ដទៀត ហើយគណបក្ស​ប្រជាជនកម្ពុជា បាននៅ​ជាប់ជាមួយ​ប្រជាព​លរដ្ឋអស់រយៈពេល​៦៨ឆ្នាំហើយ។

សម្ដេច ហេង សំរិន បានបញ្ជាក់ទៀតថា ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់ បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា បាន​ប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិ​របស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារ​ភ្ជាប់​រួមសុខរួមទុក្ខ ជាមួយប្រជាជនខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បាន​បង្ហោះ​សារយ៉ាងដូច្នេះថា «ថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ២០១៩ ជាថ្ងៃខួប៦៨ឆ្នាំ ដែល​គណបក្សប្រជាជនកម្ពុជាបានប្រសូតឡើង។ គណបក្សប្រជាជនកម្ពុជា បាន​បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា គណបក្សប្រជាជនកម្ពុជា»។

ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវ គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺ ឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួម ទុក្ខជាមួយប្រជាជន ខិតខំប្រមូល កម្លាំង ប្រជាជាតិទាំងមូល ដែលមានឧត្តមគតិ ស្នេហាជាតិ មាតុភូមិស្រឡាញ់លទ្ធិប្រជា

ធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ ឋានៈ ជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុ ភូមិ ការពារសមិទ្ធផលសង្គមជាតិ និង កសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និង​វឌ្ឍន​ភាពសង្គម។

យើងសង្ឃឹមថា ក្រោមម្លប់សន្តិភាព ប្រទេសជាតិយើងនឹងមានការអភិវឌ្ឍបន្តទៀត ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ដែលបាននៅជាប់ជាមួយ​ប្រជាពលរដ្ឋ អស់រយៈពេល៦៨ឆ្នាំហើយ​នោះ៕ ហេង សូរិយា


ចែករំលែក៖