នៅក្នុងជំនួបលើកទីបី ដែលជាជំនួបប្រវត្តិសាស្ត្រ រវាងប្រធានាធិបតីអាមេរិក នឹងកូរ៉េខាងជើង ហើយនៅក្នុងជំនួបនោះ លោកត្រាំ បានអញ្ជើញ គីម ជុងអ៊ុន ទស្សនកិច្ចទៅកាន់ទឹកដី អាមេរិក។ ចំណែកគីម ជុងអ៊ុនវិញ ក៏បានអញ្ជើញលោកត្រាំ ទស្សនកិច្ចកូរ៉េខាងជើងផងដែរ។
អ្វីដែលចាប់អារម្មណ៍បំផុតនៅពេលនេះ គឺលោកត្រាំជាប្រធានាធិបតីអាមេរិក ទីមួយ ឈានជើងចូលដល់ទឹកដីកូរ៉េខាងជើង ។ តំាងពីដើមមក មិនមានប្រធានាធិបតីអាមេរិក នៅមានអំណាចណាមួយបានចូលទឹកដីកូរ៉េខាងជើង នោះឡើយ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae in បានទៅកាន់តំបន់ព្រំដែន ជួបជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ។ នេះជាជំនួបលើកទី៣ រវាងលោកត្រាំ នឹងគីម ជុនអ៊ុន ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង គីម ជុងអ៊ុនបានជួបគ្នាដាច់ដោយឡែក ក្នុងបន្ទប់ពិភាក្សាសម្ងាត់ ។ មុននោះ ក៏មានជំនួបពិភាក្សាត្រីភាគី រវាង លោកត្រាំ គីម ជុងអ៊ុន និងម៉ូនជេអ៊ីន ។ មុនពេលជូបពិភាក្សាសម្ងាត់ ភាគីមេដឹកនាំគីម ជុងអ៊ុន បានបញ្ជាក់ថា លោកពិតជាភ្ញាក់ផ្អើល ដោយការអញ្ជើញនៅលើបណ្តាញ Twitter ពីជំនួបនេះ ។ ចំណែកប្រធានាធិបតីដូណាល់ ត្រាំ បានអរគុណដល់មេដឹកនាំកូរ៉េខាងជើង ពីជំនួបនេះ ដោយចាត់ទុកថា ជាពេលវេលាដ៏អស្ចារ្យបំផុត។
លោក ត្រាំ បានលើកឡើងទៀតថា ប្រសិនបើមេដឹកនាំ គីម ជុងអ៊ុន មិនមកទេនោះ អ្នកសារព័ត៌មាន នឹងសួរនាំលោកបញ្ហាជាច្រើន តែពេលនេះ លោក នឹងមិនមានអ្វី មករំខានទៀតឡើយ ។ ចំណែកលោក គីម ជុងអ៊ុន បានលើកឡើងថា លោកមានទំនាក់ទំនងបុគ្គលយ៉ាងល្អជាមួយ ដូណាល់ ត្រាំ ។ ទាំងនោះហើយ ទោះមានជំនួប ដោយមិនព្រៀងទុកបែបនេះ ៕