ព័ត៌មានទាន់ហេតុការណ៍៖

អាណោចអាធ័មណាស់! ក្មេងស្រីម្នាក់ធ្លាក់ចូលអាងសត្វក្រពើ ៗខាំហែកស៊ីអស់សល់តែលលាដ៍ក្បាល

ចែករំលែក៖

ខេត្តសៀមរាប៖ គួរឲ្យអាណិតណាស់! ក្មេងស្រីម្នាក់ធ្លាក់ចូលក្នុងអាងសត្វក្រពើ ហើយត្រូវក្រពើខាំហែកស៊ីអស់ ដោយបន្សល់តែឆ្អឹងលលាដ៍ក្បាល ។ ហេតុការណ៍នេះបានកើតឡើងនៅចន្លោះវេលាម៉ោង១០ដល់ម៉ោង១១ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចអាងក្រពើ ក្រោយផ្ទះក្មេងស្រីរងគ្រោះ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាក្មេងរងគ្រោះឈ្មោះ រ៉ម រដ្ឋនារី កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។

តាមការសាកសួរឪពុកក្មេងរងគ្រោះបានប្រាប់ថា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែមិថុនា គាត់បានជិះម៉ូតូ ទៅក្នុងភូមិដោយទុកក្មេងរងគ្រោះ នៅជាមួយម្តាយ ដែលទើបតែសម្រាលកូនរួច (សសៃខ្ចី) មើលនៅផ្ទះ រហូតដល់ម៉ោង១០ជាង ថ្ងៃដដែល បានត្រឡប់មកវិញ សួររកកូន ស្រាប់តែបាត់រកមិនឃើញ ហើយព្យាយាមដើររកជុំវិញផ្ទះ នៅតែរកមិនឃើញ ក៏ឡើងទៅមើល ក្នុងទ្រុងក្រពើស្រាប់តែឃើញ លលាដ៍ក្បាល១ នៅក្នុងទ្រុងក្រពើ ទើបឪពុកកុមាររងគ្រោះដឹងថា កូនគាត់បានធ្លាក់ចូលទ្រុងក្រពើ ហើយត្រូវក្រពើស៊ីនៅសល់តែលលាដ៍ក្បាលតែបុណ្ណោះ ៕ ប៊ុនរិទ្ធី


ចែករំលែក៖