ព័ត៌មានទាន់ហេតុការណ៍៖

បុរសរត់កង់បីឥណ្ឌាម្នាក់ សង្ស័យត្រូវថ្នាំសណ្តំ រវើរវាយ បាត់បង់ស្មារតី បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ បុរសរត់ម៉ូតូកង់បីឥណ្ឌាម្នាក់ បាត់បង់ស្មារតី និងរវើរវាយនិយាយមិនដឹងខុសត្រូវសង្ស័យត្រូវគេដាក់ថ្នាំ និងបាត់លុយអស់ជាង១០មីុនរៀល បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកសួរនាំកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅខាងជើងវត្តនាគវន្ត័ តាមបណ្តោយផ្លូវ៦០៨ ក្នុងសង្កាត់បឹងកង់២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅ នឹងកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើត គេឃើញជនរងគ្រោះបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌សគ្នានស្លាកលេខធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់ម៉ូតូកង់បី រួចដកទូរសព្ទ័មកចុចលេងធម្មតា លុះមួយសន្ទុះក្រោយមកស្រាប់តែជនរងគ្រោះបានស្រែកប្រាប់ថា ជួយខ្លុំងៗ ខណៈនោះប្រជាពលរដ្ឋបានដើរទៅមើលឃើញជនរងគ្រោះដេកនៅលើម៉ូតូកង់បី និងសភាពរវើរវាយបាត់បង់ស្មារតីនិយាយមិនដឹងខុសត្រូវ បន្ទាប់មកប្រជាពលរដ្ឋបានឆេកទៅលើជនរងគ្រោះ ក៏ប្រទះឃើញទូរសព្ធ័មួយគ្រឿងយកទំនាក់ទំនងទៅសាច់ញាតិភាមៗ ខណៈនោះ ក៏ឃើញស្ត្រីម្នាក់ បានចុះមកដល់ទីតាំងកើតហេតុ ដោយបានអះអាងថា បងស្រីរបស់ជនរងគ្រោះ ហើយប្រាប់ថាប្អូនរបស់គាត់មានឈ្មោះ ប៊ុន លីសុខលុយ ភេទប្រុស អាយុ២៦ឆ្នាំ ហើយប្អូនរបស់ទើប នឹងទិញម៉ូតូកង់បីនោះទេ និងស្នាក់ជាមួយគាត់ នៅឯចំការដូង បន្ទាប់មកបងស្រីជនរងគ្រោះ ថា ប្អូនរបស់គាត់បានបាត់លុយអស់ចំនួន១០មីុនរៀលផងដែរ ដោយសង្ស័យមានជនសង្ស័យដាក់ថ្នាំយកលុយពីប្អូនរបស់គាត់ ។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានថា ជាករណីត្រូវថ្នាំ រីជាករណីអ្វីនៅឡើយនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកម៉ូតូកង់បី និងជនរងគ្រោះមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២ ដើម្បីសួរនាំ និងស្រាវជ្រាវបន្ត ៕ សុខាសែនជ័យ​

 


ចែករំលែក៖