ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យស្រវឹង បើករថយន្តបុករបាំងថ្មចែកទ្រូវផ្លូវ បាក់អស់២កង់ បើករត់ ត្រូវសម្ថកិច្ច ដេញចាប់បានមកវិញ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹង បើករថយន្តកូរ៉ូឡាមួយគ្រឿង បានរេចង្កូតទៅបុក នឹងរបាំងថ្មចែកទ្រូងផ្លូវ បាក់អស់២កង់ រងការខូចខាត ហើយព្យាយាមបើករត់ត្រូវបានសមត្ថកិច្ចដេញចាប់បានមកវិញ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅខាងកើតរង្វង់មូលចោមចៅ ប្រមាណជា១០០ម៉ែត្រ​ តាមបណ្តោយមហាវិថីសហពន្ធ័រុស្សី ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉ូឡាមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2W-1335 ធ្វើដំណើរទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់២កង់ភ្លាមៗនោះរថយន្តបង្កមិនបានឈប់នៅ និងកន្លែងកើតហេតុនោះទេបានព្យាយាមបើករត់មកដល់ផ្លូវរថភ្លើងនៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប២ ត្រូវបានសមត្ថកិច្ចឃាត់បានអ្នកបើកបរ និងរថយន្តបានភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចបានទំនាក់ទំនង ទៅសមត្ថកិច្ចខណ្ឌបានចុះមកយករថយន្តអូសរថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ សុខាសែនជ័យ​


ចែករំលែក៖